Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តពោធិ៍សាត់៖គ្រោះ​ថ្នា​ក់​​ចរា​ចរ​​ដ៏​​រន្ធត់​​មួយបង្ក​ឡើង​​ដោយ​​រថ​យន្ត​​យី​​ឌុបដឹក​​ផ្លែ​​ស្វាយ​បាន​​បើក​​បុក​​ម៉ូតូ​​ពី​ក្រោយប​ណ្ដា​ល​​ឲ្យ​​ឪ​ពុក​​និង​​កូន៤នាក់

​ខេត្តពោធិ៍សាត់ ៖ គ្រោះ​ថ្នា​ក់​​ចរា​ចរ​​ដ៏​​រន្ធត់​​មួយ បង្ក​ឡើង​​ដោយ​​រថ​យន្ត​​យី​​ឌុប ដឹក​​ផ្លែ​​ស្វាយ​បាន​​បើក​​បុក​​ម៉ូតូ​​ពី​ក្រោយ ប​ណ្ដា​ល​​ឲ្យ​​ឪ​ពុក​​និង​​កូន ៤ នាក់ រមូរ​​ជា​មួយ​ម៉ូតូ​​ចូល​​ក្រោម​​រថ​យន្ត អូស​​ប្រ​មា​ណ ៣០ ម៉ែត្រ រហូត​​ទាល់​តែ​រថ​យន្ត​​ប​ង្ក រេ​​ចង្កូត​​ទៅ​ខាង​​ស្តាំ​​ដៃ​ធ្លាក់​​ស្រែ ដោយ​កូន​ទាំងពីរ ចូល​ក្រោម​រថយន្ត ឯ​ឪពុក​កៀប​ជាប់ នឹង​ដើមទ្រូង​ក្បាល​ចេញមកក្រៅ មើលទៅ​គួរ​ឲ្យ​ព្រឺក្បាល​ខ្លាំងណាស់ ប៉ុន្តែ​ជនរងគ្រោះ​ទាំង ៤ នាក់​គ្រាន់តែ​រងរបួស​ធ្ងន់​ពីរ​នាក់ និង​របួសស្រាល​ម្នាក់​ប៉ុណ្ណោះ គ្មាន​នរណា​បាត់បង់​អាយុជីវិត​នោះទេ​។​

 

​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨​និង​១៥ នាទី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥៦ និង​លេខ​១៥៧ ស្ថិត​ក្នុងភូមិ ប៉​បិត ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ មុនពេល​កើតហេតុ រថយន្ដ​យី​ឌុប ពាក់​ស្លាក​លេខ ព្រះសីហនុ ៣A-១៤៤៥ បាន​បើក​ពីក្រោយ ម៉ូតូ​ជនរងគ្រោះ​ហើយ​ទំនងជា តៃកុង​ងងុយដេក​ស្រាប់តែ រថយន្ត​បាន​រេ​ចង្កូត ទៅបុក​ម៉ូតូ​គុប​៩០ ដែល​ជិះ​គ្នា ៤ នាក់ រមូរ​ទាំង​មនុស្ស​និង​ម៉ូតូ អូស​ជាង ៣០ ម៉ែត្រ ចូល​ក្រោម​រថយន្ដ រហូត​ទាល់តែ រេ​ចង្កូត​ធ្លាក់ចូល​ស្រែ​។​

 

​ក្រោយពេល​កើតហេតុ ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​ជនរងគ្រោះ បាននាំគ្នា​ស្រែក​យ៉ាងខ្លាំង ព្រោះ​គ្មាន សង្ឃឹមថា ជនរងគ្រោះ​ទាំង ៤ នាក់​មានជីវិត​នោះទេ​។ មួយសន្ទុះ​ក្រោយមក គេ​ឃើញ​ជនរងគ្រោះ​ឈ្មោះ ចាម ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ ដែល​ជាប់​ក្រោម​រថយន្ដ ក្បាល​ចេញ​ក្រៅ បាន​រងរបួស​ធ្ងន់ ដោយ​សារបាន​ម៉ូតូ​កល់​ខាងមុខ ទើប​នាំគ្នា​ជួយ​គាស់​យកចេញ​។ ពេលនោះ​ក៏មាន​ឮ​សំឡេង​ក្មេងៗ​ប្រុស​ស្រី ៣ នាក់​នៅ​ខាងក្រោម​រថយន្ដ ស្រែកយំ​ឱ្យជួយ​ទើប​អ្នកភូមិ នាំគ្នា​គាស់​រថយន្ដ​យក​ចេញមក​ទាំង ៣ នាក់ ដោយ​ពួកគេ​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ​៕

Wat 191120
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item