ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចបានចាប់ខ្លួន បុរសម្នាក់តាមដីការបស់តុលាការ ពាក់ព័ន្ធករណីលបចូលក្នុងមុង ប៉ុនប៉ងចាប់រំលោភ កូនស្រីបង្កើតរបស់ខ្លួនអាយុ ១៤ ឆ្នាំ តែត្រូវប្រពន្ធមកទាន់ ហើយរត់ចេញពីផ្ទះ ទៅលាក់ខ្លួនជាមួយសាច់ញាតិ អស់រយៈពេល៧ ខែ ស្រាប់តែកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ សមត្ថកិច្ចបានប្រទះឃើញ ជនល្មើសមកលេងស្រុក ក្នុងពិធីបុណ្យអុំទុក ក៏ឡោមព័ទ្ធចាប់ខ្លួន បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត។
ជនល្មើសដែលត្រូវឃាត់ខ្លួនមានឈ្មោះ ញូង ភិត អាយុ ៣៥ ឆ្នាំ រស់នៅភូមិកន្សែង ឃុំខុនរ៉ង ស្រុកបរិបូរណ៏ មានប្រពន្ធឈ្មោះ ទិត ពៅ និង មានកូនក្នុងបន្ទុកចំនួន ៤ នាក់។ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ ស្ត្រីជាប្រពន្ធបានទៅប្តឹង សមត្ថកិច្ចនគរបាល ស្រុកបរិបូរណ៏ថាប្តី របស់ខ្លួនបានប៉ុនប៉ងរំលោភកូនស្រីបង្កើតអាយុ ១៤ ឆ្នាំ។ នៅយប់កើតហេតុស្ត្រីជាប្រពន្ធ បានទៅទាន់ឃើញប្តី កំពុងដេកក្នុងមុងជាមួយកូនស្រី ពេលគាត់សួរកូនស្រី នាងបានថា បុរសជាឪពុកបាន ប៉ុនប៉ងរំលោភនាង ហើយក៏នាំគ្នាទៅប្តឹងសមត្ថកិច្ចតែម្តង។
ជនល្មើសបានរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានកសាង សំណុំរឿងបញ្ជូនទៅតុលាការ ហើយជនល្មើសត្រូវបានចោទប្រកាន់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ រហូតមានការចេញដីកា ចាប់ខ្លួនលេខ៩៩៣ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣។ បន្ទាប់ពីជនល្មើស បានគេចខ្លួនបាត់ ពីមូលដ្ឋានរយៈពេល ៧ ខែ ទៅរស់នៅលាក់ខ្លួន ជាមួយបងប្អូនរួចមក នៅវេលាម៉ោង ១០ យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រទះឃើញជនល្មើស មកលេងក្នុងពិធីបុណ្យ អកអំបុកនៅក្នុងវត្តថ្មី ឃុំពពេល ស្រុកបរិបូរណ៏ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment