មិនត្រឹមអាចត្រៀមខ្លួនធ្វើជាតារាលេចធ្លោបន្ទាប់ពីកញ្ញា សារាយ សក្ខណា និងកញ្ញា គឹម លីហ្សា ដកឃ្លាពីពិភពសិល្បៈដើម្បីបំពេញតួនាទីជាកូនក្រមុំកសាងគ្រួសារថ្មីនោះប៉ុណ្ណោះទេ គឺកញ្ញា នី មុនីនាថ ដែលជាតារាសម្បុរស្រអែមស្រស់នឹងមានគម្រោងបង្កើនសមត្ថភាព និងលទ្ធភាពថែមទៀតក្នុងការសម្តែងមុននឹងទទួលយកគម្រោងចាកចេញទៅសម្តែងនៅសហរដ្ឋអាមេរិកនាពេលខាងមុខឆាប់ៗ។
ទោះជាយ៉ាងណាក៏ដោយកញ្ញា នី មុនីនាថ ដែលជាតារាទឹកភ្នែកស្រគត់ស្រគំម្នាក់ក្នុងពិភពសិល្បៈខ្មែរក៏ពិតមែន ត្រូវបានមជ្ឈដ្ឋានអ្នកស្រឡាញ់សិល្បៈផ្តល់ពិន្ទុថា នាងក៏អាចសម្ញែងដើមទ្រូងសិចស៊ីមិនឲ្យចាញ់ប្រៀបតារាផ្សេងទៀតឡើយនៅចុងឆ្នាំ២០១៣នេះ។
នារយៈពេលកន្លងទៅថ្មីៗនេះ តារាទឹកភ្នែក នី មុនីនាថ បានបង្ហាញនូវរូបភាពកៀកកើយស្និទ្ធស្នាលជាមួយបុរសវ័យចំណាស់ម្នាក់ ដែលអ្នកសិល្បៈសង្ស័យថា បុរសនោះមានទំនាក់ទំនងស្នេហាជាពិសេសជាមួយកញ្ញា នី មុនីនាថ ដែលបុរសដៃគូផ្អែមល្ហែមជាមួយកញ្ញានោះត្រូវជាបងធម៌របស់កញ្ញាសារាយ សក្ខណា ថែមទៀត៕
Source from: www.dtn7.com























Loading...




Post a Comment