សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដ៏មានឥទ្ធិពល និងជាបេក្ខជនជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនៅមណ្ឌលខេត្តកណ្តាល ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជានីតិកាលទី៥នៃរដ្ឋសភា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ។ បន្ទាប់មក ខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រីត្រូវបានបង្កើតឡើងសម្រាប់អាណត្តិថ្មី ដោយអនុក្រឹត្យលេខ៤៨៤អនក្រ.បក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ។
ថ្នាក់ដឹកនាំខុទ្ទកាល័យរបស់បុរសខ្លាំងដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩១៤ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ មានសមាសភាពដូចខាងក្រោម ៖
១-ឯកឧត្តម ហូ សិទ្ធី នាយខុទ្ទកាល័យ មានឋានៈស្មើទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារជារដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី
២-ឯកឧត្តម ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យ មានឋានៈស្មើទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន
៣-ឯកឧត្តម ង៉ែត បូរី នាយករងខុទ្ទកាល័យ មានឋានៈស្មើទេសរដ្ឋមន្ត្រី
៤-ឯកឧត្តម ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ មានឋានៈស្មើទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន
៥-ឯកឧត្តម ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យ មានឋានៈស្មើទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន
៦-ឯកឧត្តម គឹម ប៊ុនថាន នាយករងខុទ្ទកាល័យ មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន
៧-ឯកឧត្តម ហ៊ុន ស៊ីថា នាយករងខុទ្ទកាល័យ មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន
៨-ឯកឧត្តម រស់ កុសល នាយករងខុទ្ទកាល័យ មានឋានៈស្មើរដ្ឋមន្ត្រី
៩-ឯកឧត្តម តាន់ បញ្ញាវុធ នាយករងខុទ្ទកាល័យ មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន
១០-ឯកឧត្តម ចៅ តុល នាយករងខុទ្ទកាល័យ មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន
១១-លោកជំទាវ ម៉ែន នារីសោភ័គ នាយិការងខុទ្ទកាល័យ មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន
១២-ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ។
ថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៤២សសរ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ធ្វើការតែងតាំងក្រុមស្រាវជ្រាវ និងវិភាគព័ត៌មាននៃខុទ្ទកាល័យបុរសខ្លាំង មានសមាសភាព ដូចខាងក្រោម ៖
១-ឯកឧត្តម ប្រាក់ សុខុន ប្រធាន
២-ឯកឧត្តម ដួង រតនា អនុប្រធាន
៣-ឯកឧត្តម ស ចាន់ធី អនុប្រធាន
៤-ឯកឧត្តម ឈីវ យីស៊ាង អនុប្រធាន
៥-ឯកឧត្តម ប្រាក់ ផល្លា ទីប្រឹក្សា
៦-ឯកឧត្តម រាល ម៉ារ៉ាវី សមាជិក
៧-ឯកឧត្តម ហេង សូរិន្ទ សមាជិក
៨-ឯកឧត្តម លី សុខហេង សមាជិក
៩-ឯកឧត្តម ទាន សំណាង សមាជិក
១០-ឯកឧត្តម ម៉ៅ ទិត្យារុណ សមាជិក
១១-ឯកឧត្តម ហ៊ុន សារឿន សមាជិក
១២-លោក សាង បូរ៉ាណា សមាជិក
១៣-លោក ដាវ បុត្រមុនី សមាជិក
១៤-លោក ប្រាក់ ដាវីដ សមាជិក
១៥-លោក សំលៀង សាលីន សមាជិក
១៦-លោក ធុច ដាលីន សមាជិក
១៧-លោក ម៉ែន ទន សមាជិក
១៨-កញ្ញា ព្រាប កែវច័ន្ទមុនី សមាជិក
១៩-កញ្ញា ប៉ែន ច័ន្ទដាវី សមាជិក
២០-កញ្ញា សាយ សារ៉ាមី សមាជិក ៕
Source from: www.dtn7.com























Loading...




Post a Comment