Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖និ​ស្សិត​​ម្នាក់​​ត្រូវ​បានម្ចាស់​ហាង​លក់​​​ទូរ​​ស័ព្ទ​​​ឃាត់​​ខ្លួនប្រ​គល់​​ឲ្យ​​នគរ​បាលខណ្ឌ​​សែន​​សុខខណៈ​ដែល​​ទៅ​​ទិញ​​ទូរ​ស័ព្ទ​ដៃ​​ទំ​នើបម៉ាក​​សាំ​​សុង

​រាជធានី​ភ្នំពេញ ៖ និ​ស្សិត​​ម្នាក់​​ត្រូវ​បាន ម្ចាស់​ហាង​លក់​​​ទូរ​​ស័ព្ទ​​​ឃាត់​​ខ្លួន ប្រ​គល់​​ឲ្យ​​នគរ​បាល ខណ្ឌ​​សែន​​សុខ ខណៈ​ដែល​​ទៅ​​ទិញ​​ទូរ​ស័ព្ទ​ដៃ​​ទំ​នើប ម៉ាក​​សាំ​​សុង មួយ​គ្រឿង និ​យាយ​​ត្រូវ​​ថ្លៃ​​គ្នា ប៉ុ​ន្តែ​​គ្មាន​​លុយ​​ឲ្យ បែក​គំ​និត​​យក​​ទូរ​ស័ព្ទ ប្រុង​​ជិះ​​គេច​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១​និង​៣០ នាទី​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ហាងលក់​ទូរស័ព្ទ តាម​បណ្តោយ​ផ្លូវ​២០១១ ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

 

​និស្សិត​ដែល​បន្លំ​យក​ទូរស័ព្ទដៃ​នោះ មានឈ្មោះ សុខ ឯករាជ្យ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​អ​ង្រ​ង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជនរងគ្រោះ ជា​ម្ចាស់​ទូរស័ព្ទ​មានឈ្មោះ តាន់ សូ​យ​ទ្រី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​លក់ដូរ​ទូ​រ​ស័ព្ទ មាន​ទីលំនៅ​កន្លែង កើតហេតុ​ខាងលើ ។ ទូរស័ព្ទ​ដែល​ជនសង្ស័យ ប្រុង​លួច​ទៅនោះ​ម៉ាក​សាំ​សុង កាឡាក់ស៊ី ពណ៌​ស ។​

 

​មុនពេល​កើតហេតុ ជនសង្ស័យ​ខាងលើនេះ​បាន​ជិះ​ម៉ូតូ ម៉ាក​ស្គូ​ពី​ពណ៌​ស ១ គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL-4893 តែម្នាក់ឯង មក​ឈប់​នៅមុខ​ហាង​លក់​ទូរស័ព្ទ ហើយ​បាន​តថ្លៃ​ទូរស័ព្ទ មួយគ្រឿង ដោយ​មើលចុះ​មើល​ឡើង ស្រាប់តែ​ជនសង្ស័យ យក​ទូរស័ព្ទ​នោះ រត់ឡើង​ម៉ូតូ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​ជនរងគ្រោះ ស្រែក​ឆោឡោ​យក​ម៉ូតូ​ដេញ ឃាត់ខ្លួន​បាន​ភ្លាមៗ ៕

Wat 241122


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item