រាជធានីភ្នំពេញ ៖ កម្មករធ្វើស្ពានអាកាស ស្ទឹងមានជ័យម្នាក់ក្នុងចំណោមគ្នីគ្នា ៤ទៅ៥នាក់បានឡើងទៅរុះ ដែកបន្ទារក្ដារពុម្ពក្រោមស្ពាន មិនប្រយ័ត្នក៏ដាច់ខ្សែរ៉ត ធ្លាក់មកក្រោម បណ្តាលឲ្យសង្កត់រងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចស្ពានស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ សង្កាត់ទំបន់ទឹក ខណ្ឌចំការមន។
ជនរងគ្រោះឈ្មោះ ខាត់ ណាម ភេទប្រុស អាយុ ២៧ឆ្នាំ ជាជនជាតិវៀតណាម រងរបួសបាក់ឆ្អឹងខ្នង និងបាក់ឆ្អឹងដងកាំបិត កំពុងសម្រាកនៅមន្ទីរពេទ្យរុស្សី ដើម្បីធ្វើការសង្គ្រោះជីវិត។ ចំណែកកម្មករ ៤ទៅ៥ នាក់ទៀតមិនទទួល រងរបួសអ្វី ធ្ងន់ធ្ងរឡើយ។ សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុដែលនាំឲ្យមាន ការបាក់បន្ទារដែកសង្កត់កម្មករនេះ អាចបណ្តាលមកពីដាច់ខ្សែកាបិ៍ យោងរន្ទារួចបាក់ធ្លាក់ សង្កត់កម្មករតែម្តង។
មុនពេលកើតហេតុ ជនរងគ្រោះនិងក្រុមការងារ ៤ទៅ៥ នាក់ទៀត ត្រូវបានមេការបញ្ជាឲ្យទៅរុះបន្ទារដែក ទ្រស្ពានចេញដើម្បីយកដែក ទៅដាក់ទ្រចាក់ស្ពានបន្តទៀត។ ប៉ុន្តែខណៈដែលកំពុងតែរុះរើបន្ទះដែកពុម្ពស្ពាន មិនដឹងថាដាច់ខ្សែ រ៉តឬដាច់ដែកទម្រយ៉ាងណាទេ បណ្ដាលឲ្យបន្ទារដែក នៅក្រោមស្ពានធ្លាក់មកក្រោម សង្កត់មកលើកម្មករឈ្មោះ ខាត់ ណាម បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្សី ភ្លាមៗ៕
Source from: watphnom-news.com























Loading...




Post a Comment