Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
រាជធានី​ភ្នំពេញ៖ការ​រ​យារ​ធ្លាក់​សុដន់គឺ​ជា​​បញ្ហា​​មួយដែល​​ស្ត្រី​​គ្រប់​​រូបតែង​តែ​​ត្រូវ​​ប្រ​ឈមក្នុង​ដំ​ណាក់​កាល​​ណា​មួយនៅ​ក្នុង​​ជីវិត​​របស់​​ពួក​គេ

រាជធានី​ភ្នំពេញ ៖ ការ​រ​យារ​ធ្លាក់​សុដន់ គឺ​ជា​​បញ្ហា​​មួយ ដែល​​ស្ត្រី​​គ្រប់​​រូប តែង​តែ​​ត្រូវ​​ប្រ​ឈម ក្នុង​ដំ​ណាក់​កាល​​ណា​មួយ នៅ​ក្នុង​​ជីវិត​​របស់​​ពួក​គេ ហើយ​​ការ​​យារ​ធ្លាក់​​សុ​ដន់ អាច​​បណ្តាល​មក​ពី កត្តា​​ជា​ច្រើន​​យ៉ាង​​។ មូល​ហេតុ​​មួយ​ចំនួន គឺ​បណ្តាលមកពី​កត្តាធម្មជាតិ ខណៈពេលដែល​កត្តា មួយចំនួនទៀត យើង​អាចធ្វើ​ការបង្ការ​បាន​។​

 

​ការ​យារ​ធ្លាក់ អាច​បណ្តាលមកពី សភាព​នៃ​ការ​មាន​ផ្ទៃពោះ​, អាយុកាល​, ការជក់បារី​និង ការធ្វើ​លំ​ហាត់ប្រាណ ច្រើន​ជ្រុល​។ ជាធម្មតា​វា​ត្រូវបាន គេ​សម្គាល់​ឃើញ​កើតមាន ចំពោះ​ស្ត្រី​វ័យ​ចំណាស់ ប៉ុន្តែ​ស្ត្រី​វ័យក្មេង ក៏​អាច​ប្រឈម នឹង​បញ្ហា​នេះ​ផងដែរ ដោយសារតែ​កត្តា មួយចំនួន​ដែល​បាន លើកឡើង​ខាងលើនេះ​។ យ៉ាងណាក៏ដោយ អ្នកជំនាញ​បាន​បញ្ជាក់ថា មាន​គន្លឹះ​ដើម្បី​ដោះស្រាយ បញ្ហា​នេះ​ដូចខាងក្រោម  ៖

 

១-​ធ្វើ​លំ​ហាត់ប្រាណ ៖ មិន​ថា​អ្នក​រវល់​យ៉ាងណាក៏ដោយ អ្នក​ត្រូវ​ឆ្លៀតពេល​វេលា​ខ្លះ ដើម្បី​ធ្វើការ​ហាត់ប្រាណ​។ វិធី​នេះ​អាច​នឹង​ជួយ លៃ​តម្រូវ​ចរន្តឈាម នៅក្នុង​រាងកាយ អោយបាន​ត្រឹមត្រូវ ។ ការធ្វើ​លំ​ហាត់ប្រាណ ដ៏​សាមញ្ញ​មួយ​អាច​នឹង ត្រូវ​ធ្វើបាន ដោយ​ការដាក់​បាតដៃ​ទាំងពីរ របស់​អ្នក​ទល់​គ្នា នៅ​ពីមុខ​ទ្រូង របស់​អ្នក​ក្នុង​រយៈពេល ១០ វិនាទី បន្ទាប់មក ធ្វើការ​សម្រាក ២ វិនាទី រួចមក​ចាប់ផ្តើម ធ្វើ​វា​ម្តងទៀត អោយបាន​ប្រហែលជា ១០​ទៅ​១៥ ដង​ក្នុង​មួយថ្ងៃ​។​

 

២-​ត្រូវ​ជ្រើសរើស អាវទ្រនាប់ សម្រាប់​លេង​កីឡា នៅពេលដែល​អ្នក ត្រូវធ្វើ​ការហាត់​ប្រាណ ៖ អាវទ្រនាប់​សម្រាប់​ពាក់ ពេល​លេង​កីឡា គឺ​អាចជួយ​ទ្រទ្រង់ សុដន់​របស់​អ្នក បាន​យ៉ាង​ពិសេស និង​ជួយ​អោយ​អ្នក ស្ថិតក្នុង​ភាព​សុខ​ស្រួល ខណៈពេលដែល​អ្នក ត្រូវធ្វើ​សកម្មភាព​ផ្សេងៗ​ជាច្រើន​។ ពួកវា​អាចជួយ​លើក​សុដន់ របស់​អ្នក​ហើយ​ដរាបណា ដែល​ពួកវា​អាច​ស្ថិតនៅក្នុង ស្ថានភាព​ដូចនេះ​បាន នោះ​ពួកវា​នឹង​អាច​ពើង​ឡើង​បាន ដោយ​មិន​ចាំ​ប្រើ​អាវទ្រនាប់ ទៀត​នោះទេ​។ ការពាក់​អាវទ្រនាប់ ដែល​មិនត្រូវ​នឹង​ទំហំ​សុដន់ បានល្អ​ក្នុងអំឡុងពេល នៃ​ការហាត់​ប្រាណ គឺជា​ចំណុច​ដ៏​អាក្រក់​បំផុត ដែល​អាច​បំផ្លាញ​ដល់​សម្រស់​ដើមទ្រូង​របស់ អ្នក ។​

 

៣-​ត្រូវ​ចេះ​ថែរក្សា​សុដន់ អោយ​បានល្អ​នៅពេល​អ្នក ធ្វើការ​បំបៅ​ដោះ​កូន ៖ ការ​បំបៅ​ដោះ​កូន​គឺជា​មូលហេតុ​ដ៏​ចម្បង​មួយ ដែល​បណ្តាលអោយ សុដន់​អ្នក​យារ ធ្លា​ក់បាន​។ ខណៈដែល​អ្នក​កំពុង បំបៅ​ដោះ​កូន​ទឹកដោះ​ដែល​ស្តុក​ទុក នៅក្នុង​សុដន់​និង ការ​ជញ្ជក់​របស់​កូន​អ្នក អាចធ្វើអោយ​ស្បែក របស់​សុដន់​ទាញ​សន្ធឹង​ជាង​មុន​បាន​។ ដូច្នេះ​ការដាក់​ស្ថានភាព បំបៅ​ដោះ​កូន​អោយបាន​ត្រឹមត្រូវ គឺជា​កត្តាចាំបាច់​បំផុត ដែល​អ្នក​អាច​ការពារ សម្រស់​របស់​សុដន់​អ្នក​បាន​។

 

៤-​ការដាក់​ដងខ្លួន​អោយបាន​ត្រឹមត្រូវ ៖ ការ​ស្ថិតក្នុង​ស្ថានភាព​ដងខ្លួន មិនបាន​ត្រឹមត្រូវ​ល្អ គឺ​ក៏​អាចធ្វើអោយ​សុដន់​អ្នក យារ​ធ្លា​ក់បាន​ផងដែរ​។ អ្នក​ត្រូវតែ​ក្រោក ឈរឡើង ដោយ​ដាក់​ដងខ្លួន​អោយ​ត្រង់ ឬ​មិនត្រូវ​កោង​ខ្នង នៅពេល​កំពុង​អង្គុយ ឬ​ធ្វើ​សកម្មភាព អ្វីមួយ​នោះទេ​។ ចំណុច​ដែល​បានបង្ហាញ ខាងលើនេះ​សុ​ទ​តែ​វិធីសាស្ដ្រ​ល្អ សម្រាប់​អ្នក ដែល​ចង់បាន​សុដន់ ស្អាត​មូលក្លំ​មិន​យា​ធ្លាក់​៕

Wat 290921


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item