រាជធានីភ្នំពេញ ៖ លោក កែវ សុខឃាង ត្រូវបានថ្នាក់លើសម្រេច ដកចេញពីតំណែង ប្រធាននាយកដ្ឋានបង្ការបង្ក្រាប បទល្មើសគេចពន្ធ ឲ្យទៅកាន់តំណែងថ្មីមួយទៀត ជាប្រធាននាយកដ្ឋាន គ្រប់គ្រងតំបន់រួចពន្ធ ប៉ុន្តែអំពើពុករលួយរបស់លោក កែវសុខឃាង ដែលសុទ្ធសឹងតែមាន ឯកសារបញ្ជាក់មិនទាន់ត្រូវបានធីបចោលនោះទេ។ ក្រុមឈ្មួញទាំងតូចទាំងធំ កំពុងពិចារណាគ្នា អំពីមធ្យោបាយដាក់ពាក្យប្តឹងលោក កែវ សុខឃាង ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ព្រោះអំឡុងពេលដែលលោក កែវ សុខឃាង កាន់តំណែងជាមេគយចល័ត នៅទូទាំងប្រទេស គាត់បានបង្កព្យុះភ្លៀង តាមតែអំពើចិត្ត។
ក្រោយការផ្លាស់ប្តូរតំណែងលោក កែវ សុខឃាង ក៏មានលេចឮនូវ រឿងអាស្រូវពុករលួយជាច្រើន អំឡុងពេលដែលគាត់ កាន់តំណែងជាមេគយចល័ត នៅទូទាំងប្រទេស ដែលក្នុងនោះមាន ការប្រមូលឈ្មួញរកស៊ីរត់ពន្ធទំនិញ បង់លុយជាប្រចាំខែ និងជាប្រចាំជើង ដែលសូម្បីតែភូមិគ្រឹះ ដ៏ស្កឹមស្កៃរបស់លោក កែវ សុខឃាង នៅតាមផ្លូវលេខ២០០៤ មានភាពល្អប្រណីត គ្រាន់តែរថយន្តដែលចតទុកចោល នៅក្នុងផ្ទះមានតម្លៃ រាប់ម៉ឺនដុល្លារ គឺមិនមានតុល្យភាពទាល់តែសោះ ទៅនឹងប្រាក់ខែរបស់គាត់។ អំពើឃុបឃិតឲ្យមាន ការដឹកជញ្ជូនទំនិញគេចពន្ធ ចូលក្នុងប្រទេសកម្ពុជា ធ្វើឡើងដោយអន្តោម័ត ពីលោក កែវ សុខឃាង ព្រោះគាត់មានទំនាក់ទំនងល្អ អាចនិយាយស្មើលើស្មើក្រោមជាមួយលោក ប៉ែន ស៊ីម៉ន និងលោក ប៉ែន សំអាត។
កន្លងមកថ្នាក់អគ្គនាយករងគយមួយចំនួន លោក កែវ សុខឃាង មិនដែលយកភ្នែកមើលទេ ហើយថែមទាំងសម្តែងប្ញកក្រអឺតក្រទម ដាក់មន្ត្រីទាំងនោះ ក៏ព្រោះតែគាត់អាងលើ អំណាចជាមេគយចល័ត អាចបើកឲ្យមាន ការនាំចូលទំនិញគេចពន្ធ ឬបង្ក្រាបទំនិញគេចពន្ធ ដែលតួនាទីនេះ នាំឲ្យលោក កែវ សុខឃាងមានទាំងលុយ និងអំណាចពេញដៃ ហើយឥទ្ធិពលរបស់គាត់ ដែលជិតដិតជាមួយលោក ប៉ែន ស៊ីម៉ន ក៏គ្មាននរណាហ៊ានប៉ះពាល់។ គេនៅតែគិតថា ប្រសិនបើមិនទាន់ មានការផ្លាស់ប្តូររដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចទេនោះ លោក កែវ សុខឃាង ក៏មិនទាន់ខ្ទាតពីតំណែង ជាមេគយចល័ត នៅទូទាំងប្រទេសនោះដែរ បើទោះបីជាមន្ត្រីគយជាច្រើន មិនដែលមានអារម្មណ៍ល្អជាមួយលោក កែវ សុខឃាង ក៏ដោយ។
ពេលខ្លះលោក កែវ សុខឃាង បានបំបាក់មុខមន្ត្រីគយ នៅតាមច្រកព្រំដែនមួយចំនួន តាមរយៈការបង្ក្រាបអំពើរត់ពន្ធទំនិញ ដែលមន្ត្រីទាំងនោះបានបើកភ្លើងខៀវ ហើយធ្វើរបាយការណ៍ ទៅលោក ប៉ែន ស៊ីម៉ន រៀបរាប់ពីកំហុសឆ្គង របស់មន្ត្រីទាំងនោះ ដើម្បីឲ្យមានការដាក់ពិន័យ ឬកោះហៅទៅសួរនាំជាដើម។ មានការខ្សឹបខ្សៀវផងដែរថា អំឡុងពេលដែលលោក កែវ សុខឃាង ធ្វើជាមេគយចល័ត ទូទាំងប្រទេស លោក កើត សុធារ៉ា ដែលកាលណោះ ជាប្រធានសាខាគយខេត្តព្រះសីហនុ ក៏មិនសប្បាយចិត្តនិងមានអារម្មណ៍កាច់កុងលោក កែវ សុខឃាង ផងដែរ ក៏ព្រោះតែបញ្ហាផលប្រយោជន៍នោះឯង ព្រោះលោក កែវ សុខឃាង ជាមនុស្សដែលចូលចិត្ត បំផ្លាញឆ្នាំងបាយ អ្នកដទៃដោយមិនរើសមុខ ។
គេមិនទាន់ច្បាស់ទេថា តើក្រុមឈ្មួញទាំងនោះ នឹងនាំគ្នាជួលស៊ីក្លូ ដឹកឯកសារភស្តុតាងទម្ងន់ជាង ២ គីឡូក្រាម យកទៅដាក់ពាក្យបណ្តឹង នៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធលោក កែវ សុខឃាង នៅពេលណានោះទេ ហើយឈ្មួញមួយចំនួនទៀត ក៏បានបញ្ជាក់ផងដែរថា គេកំពុងតែប្រមូលឯកសារបន្ថែម ពាក់ព័ន្ធអំពើពុករលួយ របស់លោក កែវ សុខឃាង ក្នុងតំណែងជា ប្រធាននាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ នៅតំបន់សេដ្ឋកិច្ចពិសេស ព្រោះលោក កែវ សុខឃាង កំពុងតែរៀបចំជើងព្រួល និងខ្សែទុយោ ដើម្បីបង្កើតអំពើពុករលួយ ជាលក្ខណៈប្រព័ន្ធ ក្នុងនាយកដ្ឋាននោះបន្តទៀត ព្រោះលោក កែវ សុខឃាង មានជំនាញពុករលួយ ធ្លាប់បង្កព្យុះភ្លៀងក្នុងតំណែង ជាមេគយចល័តុំ
ដូច្នេះនៅពេលដែលលោក កែវ សុខឃាង បានទៅកាន់តំណែង ជាប្រធាននាយកដ្ឋាន គ្រប់គ្រងតំបន់រួចពន្ធ គាត់ក៏មានឱកាសបង្កើត ឲ្យមានការិយាធិបតេយ្យ គាបជំរិតក្រុមអ្នករកស៊ី ឲ្យបង់លុយតាមតែទំនើងចិត្ត។ ពីមុនមកក្នុងនាយកដ្ឋាន គ្រប់គ្រងតំបន់រួចពន្ធ មិនដែលមានបាតុភាពអ្វី កើតឡើងនោះទេ គឺស្ងប់ស្ងាត់ល្អណាស់ ប៉ុន្តែក្រោយមក ក៏មានភាពអនាធិបតេយ្យកើតឡើង ក្រោមការចាត់តាំងរបស់លោក កែវ សុខឃាង ដែលបង្ខំឲ្យក្រុមអ្នករកស៊ី ដែលរត់ឯកសារ ឆ្លងកាត់នាយកដ្ឋាន ដែលគាត់គ្រប់គ្រង ត្រូវបង់លុយក្រៅផ្លូវការ តាមការកំណត់ ដែលទាមទារឲ្យលោក ប៉ែន ស៊ីម៉ន ពិនិត្យមើលភាពអសកម្មរបស់លោក កែវ សុខឃាង ក្នុងតំណែងថ្មីនេះ ឡើងវិញផង៕
Source from: watphnom-news.com























Loading...




Post a Comment