រូបភាពសិចស៊ី ថើបជញ្ជក់មាត់សង្សារដ៏ស្រើបស្រាលរបស់តារាសម្តែង គង់ ច័ន្ទស្រីមុំ អតីត Freshie Girl ឆ្នាំ២០០៨ ដែលត្រូវបានយកមកបង្ហោះសាជាថ្មីនៅក្នុងបណ្តាញសង្គម Facebook ដ៏ពេញនិយមនោះ មិនទាន់បានរលត់ស្រួលបួលពីកែវភ្នែកប្រិយមិត្តអ្នកលេង Facebook នៅឡើយទេ បន្ទាប់ពីតារាសម្តែងរូបនេះធ្លាប់បានបង្ហោះរូបភាពឈុតឆាកស្នេហាដ៏រោលរាល បឺតមាត់គ្នាជាមួយសង្សារ គឺបុរសសង្ហា គឹម សីហា អតីត Freshie Boy រួមជំនាន់ក្នុងទឹកសមុទ្រឯខេត្តព្រះសីហនុកាលពីឆ្នាំ២០០៩ ។
ឥឡូវ តារាសម្តែងសិចស៊ី សាច់សខ្ចី គង់ ច័ន្ទស្រីមុំ បានធ្លាក់ខ្លួនឈឺចំនួន៤ថ្ងៃមកហើយនៅក្នុងសប្តាហ៍នេះ ប៉ុន្តែទោះយ៉ាងណា នាងមិនបានបញ្ជាក់ប្រាប់អំពីរោគវិនិច្ឆ័យជំងឺរបស់នាងឡើយ ។
ក្រុមអ្នកលេង Facebook ដែលគាំទ្រតារាសម្តែង គង់ ច័ន្ទស្រីមុំ បានជូនពរឲ្យតារាសម្តែងរូបនេះឆាប់បានជាសះស្បើយពីជំងឺដែលយាយីដល់សុខភាពរបស់នាង ។
តារាសម្តែងសិចស៊ី គង់ ច័ន្ទស្រីមុំ គឺជាតារាខ្មែរមួយរូបដែលហ៊ានថតរូបសិចស៊ីយ៉ាងស្រើបស្រាលជាមួយសង្សាររបស់ខ្លួន ហើយក្លាហានទទួលស្គាល់ការពិតថែមទៀត ដោយនាងបានចាត់ទុកថា ជាអំពើដែលបានធ្វើជាមួយសង្សាររបស់នាងតែប៉ុណ្ណោះ ៕
Source from: www.dtn7.com























Loading...




Post a Comment