Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​អេ​ហ្ស៊ី​ប៖យ៉ាង​ហោច​ណាស់​​អ្នក​ដំ​ណើរ២២នាក់​​បាន​​ស្លាប់ក្នុង​​ហេតុ​ការ​ណ៍រថ​ភ្លើង​​បើក​​បុក​​ជា​មួយ​​ឡាន​ក្រុងនិង​​រថ​យន្ត​​ផ្សេងៗ​​ទៀត​​បន្ត​​គ្នា

​ប្រទេស​អេ​ហ្ស៊ី​ប ៖ យ៉ាង​ហោច​ណាស់​​អ្នក​ដំ​ណើរ ២២ នាក់​​បាន​​ស្លាប់ ក្នុង​​ហេតុ​ការ​ណ៍ រថ​ភ្លើង​​បើក​​បុក​​ជា​មួយ​​ឡាន​ក្រុង និង​​រថ​យន្ត​​ផ្សេងៗ​​ទៀត​​បន្ត​​គ្នា នៅ​លើ​ផ្លូវ​​ភាគ​ខាង​ត្បូង នៃ​​ទី​ក្រុង​​គែ ប្រ​ទេស​​អេ​​ហ្ស៊ី​ប នៅ​​ព្រឹក​​ព្រ​លឹម​​ថ្ងៃ​ទី​​១៨ ខែ​វិច្ឆិ​កា ដែល​​អាច​​ចាត់ទុក ជា​ព្រឹត្តិការណ៍ សោកនាដកម្ម​ថ្មី​មួយទៀត​។

ទូរទស្សន៍​រដ្ឋ​អេ​ហ្ស៊ី​ប​បាន​ផ្សាយ​ថា រថភ្លើង​បាន​បុក​ជាមួយ​រថយន្ត​ចំនួន​បី ត្រង់ចំណុច​ផ្លូវ​កាត់​គ្នា នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​គែ ក្នុងនោះ​មាន​ទាំង​រថយន្តក្រុង ដឹក​អ្នកដំណើរ​ផងដែរ​។ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អេ​ហ្ស៊ី​ប បាន​បញ្ជាក់ថា ការ​បូកសរុប​ចុងក្រោយ ចំនួន​អ្នក​ស្លាប់មាន ២២ នាក់ មិនមាន​ច្រើនជាង​នេះ​ទេ បើទោះបី​ជាមាន​ចំនួន អ្នករងរបួស​ច្រើន​ក៏ដោយ​។

 

​សមត្ថកិច្ច​ក៏បាន​បញ្ជាក់ថា មនុស្ស ១៥ នាក់​រងរបួស ក្នុងនោះ​មួយចំនួន សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រជាជន​អេ​ស្ស៊ី​ប បាន​ស្លាប់​ជា​បន្តបន្ទាប់ ដោយសារ​គ្រោះថ្នាក់ បង្កដោយ​រថភ្លើង​។ ដូចជា​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១២ កុមារ ៤៧ នាក់​ស្លាប់ ពេល​រថភ្លើង​បុក​រថយន្ត​ដឹក​សិស្ស ហើយ​នៅ​ខែមករា​ឆ្នាំ​២០១៣ នេះ មនុស្ស ១៧ នាក់​ស្លាប់ ពេល​រថភ្លើង​បើក​ធ្លាក់​ផ្លូវ​៕

lovelydisgrace.com - Bus crash kills 8 in China Wat 181117


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item