Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ចោរ​ឆក់​​ខ្សែ​ក​ចំ​នួន២​នាក់ត្រូវ​បាន​​ជន​រង​គ្រោះនិង​​ក​ម្លាំង​​ស​មត្ថ​កិច្ចឡោម​ព័ទ្ធ​​ចាប់​បាន​​ភ្លាម​ៗ

​រាជធានី​ភ្នំពេញ ៖ ចោរ​ឆក់​​ខ្សែ​ក​ចំ​នួន ២​ នាក់ ត្រូវ​បាន​​ជន​រង​គ្រោះ និង​​ក​ម្លាំង​​ស​មត្ថ​កិច្ច ឡោម​ព័ទ្ធ​​ចាប់​បាន​​ភ្លាម​ៗ ក្រោយ​​ពេល​ពួក​គេ បាន​​ឆក់​​ខ្សែ​ក​​ពី​​ស្ដ្រី​​ម្នាក់ ដែល​កំ​ពុង​​ជិះ​​ម៉ូតូ​​ជា​មួយ​​ប្ដី កាល​ពី​​វេ​លា​​ម៉ោង ១​​និង​​២០ នា​ទី​​រសៀ​ល ថ្ងៃ​ទី​​១៨ ខែ​វិច្ឆិ​កាឆ្នាំ​​២០​១៣ នៅក្បែរ​ជ្រោះ​បាត់​ស្នេហ៍ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

 

​មុនពេល​កើតហេតុ ក្រុមចោរ​ពីរ​នាក់​បាន​ឆក់​ខ្សែក ហើយ​ប្ដី​ស្ដ្រី​រងគ្រោះ បានឱ្យ​ប្រពន្ធ​របស់ខ្លួន និង​កូនតូច​ចុះ​ពីលើ​ម៉ូតូ ដេញតាម​ក្រុមចោរឆក់ ហើយ​ធាក់​ផ្ដួល​បណ្ដាល​ឲ្យ ក្រុមចោរ​ដួល​ម៉ូតូ ហើយ​ជនរងគ្រោះ​ក៏បាន​ជ្រុល ទៅបុក​របង​ថ្ម ដួល​រងរបួស​ធ្ងន់ ។ ភ្លាមៗ​នោះ ជនសង្ស័យ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន រីឯ​ម្នាក់ទៀត កម្លាំង​សមត្ថកិច្ច​បាន​ឡោមព័ទ្ធ ចាប់ខ្លួនបាន​ម្នាក់ទៀត ។

ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន រួមមាន​ឈ្មោះ ម៉ូ សើ អាយុ ២២ ឆ្នាំ និង​ឈ្មោះ វី អាយុ​ជាង ២០ ឆ្នាំ​ដូចគ្នា រស់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ប៊ុន សិលា អាយុ  ២៥​ឆ្នាំ រីឯ​ប្ដី​ឈ្មោះ កែវ ចំរើន អាយុ ២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​

 

​ស្ត្រី​ជា​ប្រពន្ធ​បានឱ្យដឹងថា មុនពេល​កើតហេតុ គាត់​និង​ប្ដី​កំពុង​ជិះ​ម៉ូតូ​ម៉ាក សង់​កូរ៉េ ពណ៌​ក្រហម តាមផ្លូវ​បេតុង ក្បែរ​ជ្រោះ​បាត់​ស្នេហ៍ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​គោលបំណង​ទៅផ្ទះ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ទាំង ២ នាក់​ជិះ​ម៉ូតូ ស្មាស់​ពណ៌​ក្រហម ឆក់​ខ្សែក​ពី​គាត់​ដែល​អង្គុយ​ពីក្រោយ បានសម្រេច​រួច គេចខ្លួន​ទៅតាម​ផ្លូវ​លេខ ៥៩៨ ទើប​ប្តី​របស់គាត់ ដេញតាម​ពីក្រោយ រហូត​ចាប់បាន ក្រុមចោរ​ទាំងនោះ​៕

Wat 181119


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item