Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​កំពង់ធំ៖កូន​កំ​លោះ​​ដែល​​ត្រៀមចូល​​រោង​ការ​​នៅ​​ថ្ងៃ​ទី​​១៨ខែ​វិច្ឆិ​កាបាន​​បបួល​​មិត្ត​ភក្តិ​ទៅ​រក​​អុសក៏​​ជួប​​រឿង​​អ​កុ​ស​លត្រូវ​​ឡាន​​បុក​​ស្លាប់

​ខេត្ត​កំពង់ធំ ៖ កូន​កំ​លោះ​​ដែល​​ត្រៀម ចូល​​រោង​ការ​​នៅ​​ថ្ងៃ​ទី​​១៨ ខែ​វិច្ឆិ​កា បាន​​បបួល​​មិត្ត​ភក្តិ​ទៅ​រក​​អុស ក៏​​ជួប​​រឿង​​អ​កុ​ស​ល ត្រូវ​​ឡាន​​បុក​​ស្លាប់ ២ នាក់​​​ហើយ​ម្នាក់​ទៀត បាន​​រង​របួស​​ធ្ងន់ ដេ​ក​​សន្លប់​​រដូក​រណែ​ល នៅ​ក្នុង​​ថ្លុក​ឈាម យ៉ាង​​អា​ណោច​អា​ធ័មនៅតាម​ផ្លូវជាតិ​លេខ​៦២ ពី​ខេត្តកំពង់ធំ ទៅ​ខេត្តព្រះវិហារ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ កាលពី​វេលា​ម៉ោង ១៨​និង​២៥ នាទី​យប់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ត្រង់​ភូមិ​ជំទប់ ឃុំ​ជៃ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

សមត្ថកិច្ច​ដែល​បាន ចុះទៅ​អន្តរា​គម​ន៏​បាន​ឲ្យ​ដឹងថា សាកសព​បុរស ២ នាក់​ត្រូវ​រថយន្តបុក​និង​កិន​ខ្ទេច​ក្បាល ធ្លាយ​ខួរ​រាយប៉ាយ​ពេញ​ផ្លូវ និង​អ្នករងរបួស​សន្លប់ ក្នុង​ថ្លុកឈាម ដោយ​គេ​រកឃើញ ម៉ូតូ​ម៉ា​កវេ​វ អាល់​ហ្វា ពណ៌​ក្រហម​មួយគ្រឿង ដែលជា​របស់​ជនរងគ្រោះ និង​ឃើញ​អំបែង​ចង្កៀង​ម៉ូតូ​ផងដែរ​។ សមត្ថកិច្ច​បា​នស​និ្ន​ដ្ឋា​ន​ថា វា​ជា​អំពើ​គ្រោះថ្នាក់​ចរាចរ បង្កដោយ​ភាគី​ម្ខាង ជា​រថយន្ត ដែល​បើក​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ ពី​ត្បូង​ទៅ​ជើង ហើយ​រថយន្ត​បាន​បុក​ម៉ូតូ​ពីក្រោយ ពេញ​មួយ​ទំហឹង នៅលើ​ទ្រូងផ្លូវ​ខាងស្ដាំ​តែម្ដង​។​

 

​យុវជន​រងគ្រោះ​រួមមាន​ឈ្មោះ ទីន សុថា​ន អាយុ ១៨ ឆ្នាំ​បាន​ស្លាប់ ជា​បើក​ម៉ូតូ និង​អ្នកជិះ​ពីក្រោយ  ២ នាក់​ទៀត ឈ្មោះ អេ​ន អ៊ី អាយុ ១៦ ឆ្នាំ​បាន​ស្លាប់  អ្នក​ទាំង ២ នៅ​ភូមិ​សំពុង ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ ចំណែក​យុវជន​រងរបួស​ធ្ងន់ នៅ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ​។ ក្រុមគ្រួសារ​សព​បាន​ឲ្យ​ដឹងថា យុវជន​ទាំង ៣ នាក់​នេះ​គឺ​ម្នាក់​ស្លាប់​ឈ្មោះ ទីន សុថា​ន នេះ​ជា​ម៉ី​ខ្លួន​កូនកំលោះ ដែល​ត្រូវ​ចូល​រោងការ​នៅ​ថ្ងៃ ០១ រោជ ខែ​ក​ក្តិ​ក ត្រូវ​នឹង​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ហើយ​នៅ​ថ្ងៃកើតហេតុ កូនកំលោះ​បាន​នាំ​មិត្តភក្ដិ​ទៅរក​អុស មក​ដុត​ក្នុង​ពី​ធី​មង្គលការ តែ​ជា​អកុសល​ត្រូវ​ឡាន​បុក​ស្លាប់ យ៉ាង​អាណោចអាធ័ម ចំណែក​រថយន្ត​ដែល​បង្ក បាន​បើក​គេចខ្លួន បាត់ស្រមោល​តែម្តង​៕

Wat 181116


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item