រាជធានីភ្នំពេញ ៖ ក្រុមមន្ត្រីសាលារាជធានីភ្នំពេញ គ្រោងនឹងបង្កើតខណ្ឌថ្មីចំនួន ៥ ទៀតលើខណ្ឌដែលមានស្រាប់ ហើយខណ្ឌមួយចំនួន ដែលត្រូវបែងចែកជា ២ នោះមានដូចជា ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យជាមួយសែនសុខនិងខណ្ឌចំការមន ប៉ុន្តែក្រសួងមហាផ្ទៃ នៅមិនទាន់សម្រេចយ៉ាងណាទេ ព្រោះក្រុមបច្ចេកទេស ទើបតែជួបប្រជុំបានម្ដង ហើយហេតុផលដែលស្នើឲ្យមានការចែកខណ្ឌ ឬការបង្ក់តខណ្ឌថ្មីបន្ថែមទៀតនោះ គឺយោងលើផលលំបាក នៃការគ្រប់គ្រង និងការងារសន្តិសុខ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិភាគនិងមន្ត្រីសង្គមស៊ីវិល យល់ឃើញថា គម្រោងបង្កើតខណ្ឌចំនួន ៥ បន្ថែមទៀត លើខណ្ឌដែលមានស្រាប់ចំនួន ៩ ក្នុងរាជធានីភ្នំពេញនោះ ធ្វើឲ្យការចំណាយថវិកាជាតិ កើនឡើង មិនសមមាត្រនឹង ទំហំការងារនោះទេ។ គម្រោងបង្កើតខណ្ឌថ្មីចំនួន ៥ បន្ថែមទៀតនេះ មិនមានអ្វីប្លែកទេ ហើយក៏មិនមានភាពល្អប្រសើរ ដល់សង្គមជាតិឡើយ វាគ្រាន់តែជាលេះមួយ ដើម្បីងាយស្រួលក្នុងការបែងចែកមុខងារ និងខាតបង់ថវិកាជាតិទៅវិញទេ។
សាលារាជធានីភ្នំពេញ មានគម្រោងបង្កើតខណ្ឌថ្មីចំនួន ៥បន្ថែម លើខណ្ឌចំនួន ៩ ឱ្យបានមុនការបោះឆ្នោត ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខែឧសភា ឆ្នាំ២០១៤ ខាងមុខ។ ខណ្ឌដែលបំបែក ហើយបង្កើតជាខណ្ឌថ្មី រួមមានខណ្ឌទួលគោក បំបែកជាពីរ គឺខណ្ឌទួលគោកទី១ និងទួលគោកទី២ ឬខណ្ឌបឹងសាឡាង។ ខណ្ឌចំកាមន បំបែកជាខណ្ឌចំកាមនទី១ និងចំកាមនទី២ ឬខណ្ឌទន្លេបាសាក់។ ខណ្ឌមានជ័យ បំបែកជាខណ្ឌមានជ័យទី១ និងខណ្ឌមានជ័យទី២ ឬខណ្ឌច្បារអំពៅ។
ដោយឡែក ខណ្ឌប្ញស្សីកែវ ត្រូវបំបែកជាខណ្ឌប្ញស្សីកែវទី១ និងខណ្ឌប្ញស្សីកែវទី២ ឬខណ្ឌជ្រោយចង្វារ។ ចំណែកខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ បំបែកចូលគ្នា ដោយយកសង្កាត់មួយចំនួន ក្នុងខណ្ឌទាំងពីរ បង្កើតជាខណ្ឌថ្មី១ ហៅ ខណ្ឌសែនសុខទី២ ឬខណ្ឌពោធិ៍ចិនតុង ឬក៏ខណ្ឌចោមចៅ ។ ប្រជាពលរដ្ឋហាក់ដូចជាមិនសប្បាយចិត្ត ចំពោះការបង្កើតខណ្ឌថ្មី បន្ថែមទៀតនោះទេ គួរតែគិតគូរពីការងារពង្រឹងសន្តិសុខ វាប្រសើរជាង ការបង្កើនខ្ទង់ចំណាយ៕
Source from: watphnom-news.com























Loading...




Post a Comment