រាជធានីភ្នំពេញ ៖ បុរសម្នាក់បានប្រើអំពើហិង្សា វាយស្ដ្រីជាប្រពន្ធ ព្រោះតែខឹងនាង មកតាមហៅទៅផ្ទះ ក្នុងពេលដែលស្វាមីកំពុងផឹកស៊ី ជាមួយមិត្តភក្តិ បណ្ដាលឱ្យនាងដួលសន្លប់នៅនឹងកន្លែង ហើយបុរសជាប្តី ដែលមានចិត្តកំណាច ក៏ត្រូវនគរបាលចុះទៅអន្ដរាគមន៍ ឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ១និង៣០ នាទីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមផ្លូវលំនៅមុខ បន្ទាយទ័ពពិសេសឆ័ត្រយោង៩១១ ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
ស្វាមីចិត្តកំណាចមានឈ្មោះ ប៊ុន សុធា អាយុ ២៥ឆ្នាំ ចំណែកនាងជាប្រពន្ធ មានឈ្មោះ ថាច់ អៀង អាយុ ២៤ឆ្នាំ ពួកគេជាកម្មកររោងចក្រកាត់ដេរ ហើយស្ដ្រីជាប្រពន្ធ បានរងរបួសប៉ោងមុខមាត់ និងសន្លប់បាត់ស្មារតី។ មុនពេលកើតហេតុ ស្ដ្រីជាប្រពន្ធបានទៅ តាមហៅប្ដីដែលកំពុងផឹកស៊ី ជុំមិត្ដភក្ដិនៅជិត កន្លែងកើតហេតុ ឱ្យត្រឡប់ទៅផ្ទះវិញ នាំឲ្យបុរសជាប្តីខឹងខ្លាំងពេក ក៏មានជម្លោះពាក្យសំដី ។
ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ នាងបានដើរត្រឡប់ទៅផ្ទះមុន ស្រាប់តែប្ដីមិនអស់ចិត្ដ បានទាញម៉ូតូម៉ាកស៊ុយហ្ស៊ុយគី ស្មាស់ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BM-8995 ជិះទៅតាមក្រោយ ហើយចាប់វាយប្រពន្ធ ជាច្រើនដៃរហូតដួលសន្លប់ ស្ដូកស្ដឹងតែម្ដង។ លុះមួយសន្ទុះក្រោយមក ប្រពន្ធដឹងខ្លួនឡើងវិញ បុរសជាប្តីក៏បានចាប់នាងបោចសក់ បោកផ្ទប់នឹងជញ្ជាំងថែមទៀត ហើយដោយឃើញពីភាពសាហាវព្រៃផ្សៃពេក អ្នកជិតខាងបានហៅ នគរបាលប៉ុស្តិ៍ ទៅជួយអន្តរាគមន៍៕
Source from: watphnom-news.com























Loading...




Post a Comment