រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលទើបតែ ចេញពីចូលរួមពិធីជប់លៀង ជាមួយមិត្ដភក្ដិ ក្នុងស្ថានភាពស្រវឹងជោកជាំ បានបើករថយន្ដទៅបុកបំផ្លាញ របាំងដែកចែកទ្រូងផ្លូវ បាក់អស់ចំនួន ៤ ផ្ទាំង រួចហើយជ្រុលទៅបុកដើមឈើ ទៅមុខលែងរួច កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
រថយន្ដបង្កហេតុ ម៉ាកកាមរីគូទហើម ពណ៌ពងមាន់ ពាក់ស្លាកលេខ ភ្នំពេញ 2A-9356 បើកដោយបុរសម្នាក់ ក្នុងទិសដៅកើតទៅលិច ស្រាប់តែរេចង្កូតទៅបុក របាំងដែកចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់ចំនួន ៤ផ្ទាំង ហើយរថយន្ដបានជ្រុល ទៅបុកដើមឈើមួយដើម នៅតាមចិញ្ចើមផ្លូវ ទើបអស់ល្បឿនទៅមុខលែងរួច។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ អ្នកបើករថយន្ដបង្ក បានធ្វើដំណើរចេញពី ពិធីជប់លៀង ដោយបានហូបស្រាបៀ អស់ ៣-៤ កំប៉ុង ស្រាប់តែស្រវឹង ពេលត្រឡប់មកផ្ទះវិញ ក៏ជួបគ្រោះថ្នាក់តែម្ដង ប៉ុន្ដែសំណាងល្អហើយ ដែលអ្នកបើកបរមិនបាន រងគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ គ្រាន់តែចាប់ចោទរឿងបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ៕
Source from: watphnom-news.com























Loading...




Post a Comment