Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ឆ្នាំង៖សាក​សព​​ឪ​ពុក​​និង​​កូនត្រូវ​បាន​​រក​ឃើញ​​អ​ណ្តែត​​ទឹកដែល​​បាន​​បាត់​​ខ្លួន​​អស់​​រយៈ​​ពេល​​៣ថ្ងៃ​​មក​ហើយ 

ខេត្តកំពង់ឆ្នាំង ៖ សាក​សព​​ឪ​ពុក​​និង​​កូន ត្រូវ​បាន​​រក​ឃើញ​​អ​ណ្តែត​​ទឹក ដែល​​បាន​​បាត់​​ខ្លួន​​ អស់​​រយៈ​​ពេល​​ ៣ ថ្ងៃ​​មក​ហើយ  បន្ទា​ប់​ពី​​កា​ណូត​​របស់​​ពួក​គេ​​បុក​​គ្នា ដោយ​​សាក​សព​​ជា​​កូន ត្រូវ​បាន​​ប្រ​ទះ​ឃើញ​​កាល​ពី​​វេ​លា​​ម៉ោង ៧​​និង​​៤៥ នា​ទី​​ព្រឹក និង​​សាក​សព​ឪពុក​ត្រូវបាន រកឃើញ​កាលពី​វេលា​ម៉ោង ១០​និង​៣០ នាទី​ព្រឹក ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ចម្ងាយ​ពីគ្នា​ជាង ២០០​ម៉ែត្រ នៅ​ចំណុច​មុខ​វត្ត​ក្រពើ​ពុល ស្ថិតក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

 

​ជនរងគ្រោះ​មានឈ្មោះ គង់ ភា​រុំ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​ជា​កូន និង​ឈ្មោះ ម៉ក់ ចក់ អាយុ ៥៤​ឆ្នាំ ជា​ឪពុក​រស់នៅ​ក្នុងភូមិ​ក្រ​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។ ឪពុក​និង​កូន ទាំងពីរ​នាក់​នេះ បាន​បាត់​តាំងពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ខណៈដែល​ឪពុក​បាន​ជូន​កូន ពី​ផ្ទះ​មក​ផ្សារ​ក្រោម ហើយក៏​បាត់​ឈឹង ហើយ​ក្រុមគ្រួសារ​បាននាំគ្នា ដើររក​ដែរ​តែ​មិនឃើញ តែមាន​គេ​ប្រទះឃើញ​កាណូត​បា​ឡា​ស្មាច់​របស់​ជនរងគ្រោះ​បាន​អណ្តែត​។

ក្រុមគ្រួសារ​ជនរងគ្រោះ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច នៅពេល​បានឃើញ​កាណូត​នោះ មាន​ស្លាកស្នាម​ដូចជា​ត្រូវ កាណូត​ផ្សេងទៀត​គេ​បុក​ផងដែរ ។ អ្នកនេសាទ​បាន​និយាយថា កាលពី ៣​ថ្ងៃ​មុននេះ នៅវេលា​ម៉ោង​ប្រមាណ​ជាង ៤​ទៀបភ្លឺ ពួកគាត់​បានឮ​សំលេង កាណូត​បុក​គ្នា​នៅ​ចំណុច ភូមិ​ក្រ​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ហើយ​ក្រោយពេល​ប្រទះឃើញ​សាកសព សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ ដោយ​សន្និដ្ឋានថា មិនមែនជា​ករណី​ឃាតកម្ម​នោះទេ  អាចជា​ករណី​គ្រោះថ្នាក់ ដោយសារតែ​កា​រណូត​បុក​គ្នា ហើយ​ភាគី​ម្ខាង​បាន​បើក​រត់​បាត់​៕

Wat 151113


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item