រាជធានីភ្នំពេញ ៖ ក្មេងប្រុសស្ទាវអាយុ ២២ ឆ្នាំម្នាក់ បានឡើងជញ្ជាំងលួចចូលក្នុងមុង នារីកម្មការិនីរោងចក្រម្នាក់អាយុ ៣៤ ឆ្នាំ ខណៈដែលនាងកំពុងដេកលក់ ប៉ងចាប់រំលោភតែត្រូវនាងស្រែក និងខាំដាច់ម្រាមដៃ ជនល្មើសអស់មួយ រួចប្ដឹងឲ្យប៉ូលិសឃាត់ខ្លួន កាលពីវេលាម៉ោង ៣និង៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ផ្ទះជួល មួយកន្លែងស្ថិតក្នុង ភូមិដំណាក់សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសល្មោភកាម ដែលត្រូវឃាត់ខ្លួនឈ្មោះ កង សិទ្ធិ អាយុ ២២ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្បែរចំណុចកើតហេតុ។ នាងរងគ្រោះឈ្មោះ អ៊.ស.រ អាយុ ៣៤ ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរ ជនជាប់ចោទបាននិយាយថា ខណៈនាងកំពុងតែដេកលង់លក់ ក៏ស្រាប់តែមានមនុស្ស ចូលមកក្នុងមុង លូកដៃស្ទាបអង្អែល ប៉ងរំលោភ ពេលនោះនាងភ្ញាក់ ក៏ស្រែកផ្អើលឆោឡោឡើង។
ភ្លាមៗនោះជនល្មើស បានវាយតប់និងចាប់ខ្ទប់មាត់ ថែមទាំងច្របាច់.ក កុំឲ្យនាងស្រែក ប៉ុន្តែនាងមិនព្រមឲ្យក្មេងប្រុសនោះរំលោភ ក៏ព្យាយាមរើបម្រះ ហើយបានខាំម្រាមដៃ ជនល្មើសដាច់មួយកង់ ទើបជនល្មើសរត់គេច ក៏ត្រូវបានអ្នកជិតខាង ជួយឃាត់ខ្លួនបានភ្លាមៗ។ បុរសជាប់ចោទ បានសារភាពថា ដោយសារតណ្ហា ពុះកញ្ជ្រោលខ្លាំងពេក ក៏ព្យាយាមផ្សងព្រេង លបឡើងតាមជញ្ជាំង ចាប់នាងរំលោភ បើទោះបីជានាង មានអាយុច្រើនជាងខ្លួន ១២ ឆ្នាំក៏ដោយ៕
Source from: watphnom-news.com























Loading...




Post a Comment