Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ស្រី​​ស្អាត​​ម្នា​ក់​​តែ​អន់​ច​រិតបាន​​បើក​ឡានឡិច​​ស៊ី​ស​​ដ៏​​ទំ​នើបកៀរ​​ម៉ូ​តូ​​មួយ​គ្រឿងកាល​ពី​​វេ​លា​​ម៉ោង៣​

​រាជធានី​ភ្នំពេញ ៖ ស្រី​​ស្អាត​​ម្នា​ក់​​តែ​អន់​ច​រិត បាន​​បើក​ឡាន ឡិច​​ស៊ី​ស​​ដ៏​​ទំ​នើប កៀរ​​ម៉ូ​តូ​​មួយ​គ្រឿង កាល​ពី​​វេ​លា​​ម៉ោង ៣​ រសៀ​ល​​ថ្ងៃ​ទី​​១៦ ខែ​​វិ​ច្ឆិ​​កា ឆ្នាំ​​២០​១៣ នៅ​មុខ​បុរី​​ពិ​ភព​ថ្មី ផ្លូវ​​២១៧ ភូមិ​​ម័ល សង្កាត់​​-​ខណ្ឌ​ដ​ង្កោ ប​ណ្តាល​​ឲ្យ​​ស្ត្រី​​ម្នាក់ រង​របួស​​ដេក​​នៅ​លើ​​ចិញ្ចើមផ្លូវ  ហើយ​មិន​ព្រម​ចេញពី​ក្នុង​រថយន្ត មក​មើល ជនរងគ្រោះ​ទេ  បែរជា​ទូរស័ព្ទ​ហៅ​គូកន មកជួយ​អន្តរាគមន៍ សូម្បីតែ​សមត្ថកិច្ច ចុះទៅ​វាស់វែង និង​សួរនាំ​ក៏​ស្រី​ស្អាត​រូបនេះ មិន​សហការ​ដែរ ។​

 

​ជនរងគ្រោះ​មានឈ្មោះ សឹម វ័យ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រងរបួស​ស្រាល ជា​អ្នក​ឌុប​និង​ប្រពន្ធ​ឈ្មោះ វ៉ា សុភាព អាយុ ៣៣ ឆ្នាំ រងរបួស​ធ្ងន់ ពួកគេ​មាន​ទីលំនៅ ក្នុងភូមិ​បឹង​ខ្យា​ង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 1A-8964​។ ចំណែក​ស្រី​ស្អាត ជា​អ្នក​បើ​បររថ​យន្ត​បង្កហេតុ មិន​ត្រូវបាន​ស្គាល់ ឈ្មោះ​នោះទេ តែ​គ្រាន់តែ​ដឹងថា មាន​ទីលំនៅ​ក្នុង​បុរី​ពិភពថ្មី សង្កាត់​-​ខណ្ឌដង្កោ បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-9970 ធ្វើដំណើរ​ស្រប​ទិស​គ្នា​។​

 

​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​របស់​ជនរងគ្រោះ ពីរ​នាក់​ប្តី​ប្រពន្ធ ធ្វើដំណើរ​មកពី​ទិស​ខាងជើង ដោយ​ឃើញ​មាន​ដឹក​អីវ៉ាន់​ផងដែរ ស្រាប់តែ​រថយន្ត​បង្កហេតុ ជិះ​មកពី​ក្រោយ​ក៏​បត់​ចូល ក្នុង​បុរី​ពិភពថ្មី​ដោយ​មិនបាន​មើល​ឆ្វេង​ស្តាំ ក៏​កៀរ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​តែម្តង​។ រូបភាព​នេះ​បង្ហាញថា អ្នកបើកបរ​ឡាន​ទំនើប​នោះ គេ​អាងខ្នង​ធំ​សម្បើម​ណាស់ បើក​កៀ​ប្រជាពលរដ្ឋ ឲ្យ​ដួល​មាន​របួស ប៉ុណ្ណឹង​ហើយ មិន​ចុះ​ពីលើ​រថយន្ត​ទៀត ៕

Wat 18114 Wat 18115


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item