ខេត្តបាត់ដំបង ៖ រថយន្តក្រុងរបស់ក្រុមហ៊ុន រិទ្ធមុនី ដឹកអ្នកដំណើរ បានបើកបុកយោធិនពិការម្នាក់ ដែលជិះម៉ូតូគេចស្រូវ ដាក់ហាលតាមដងផ្លូវជាតិ អូសជាង ២០ ម៉ែត្របណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័មបំផុត កាលពីម៉ោង ៨និង៥០ នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចក្រុមទី០៧ ភូមិអូរតាខៀវ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សឿន ឌីន ភេទប្រុស អាយុ ៣៩ ឆ្នាំ ជាយោធិនពិកាដៃស្តាំ រងរបួសបែកក្បាល បាក់កបាក់ភ្លៅទាំងសងខាង មានទីលំនៅក្នុងភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ជនរងគ្រោះជិះម៉ូតូ ម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ បាត់ដំបង 1E3482 ។ ចំណែករថយន្តក្រុងដឹកអ្នកដំណើរ ជារបស់ក្រុមហ៊ុនរិទ្ធិមុនី ពាក់ស្លាកលេខ បាត់ដំបង 3A1541 អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។
មុនពេលកើតហេតុ បុរសរងគ្រោះបានធ្វើដំណើរ តាមម៉ូតូម្នាក់ឯងពីកើតទៅលិច ក្នុងគោលដៅពីបាត់ដំបង ទៅស្រុកសំពៅលូន ដោយតាមដងផ្លូវមានស្រូវ ប្រជាពលរដ្ឋហាលច្រើន គាត់បានបើកម៉ូតូគេច ហើយជ្រុលចូលទៅ ចំណែកផ្លូវម្ខាងទៀត ក៏ត្រូវរថយន្តក្រុង ដែលបើកលឿនបញ្ច្រាស់ទិសគ្នា បុកកិនម៉ូតូអូសទាំងមនុស្សជាង ២០ ម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ នៅវត្តអំពិល ៥ដើម រងចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ៕
Source from: watphnom-news.com























Loading...




Post a Comment