Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​រុស្ស៊ី៖យ៉ាង​ហោច​ណាស់​​ម​នុស្ស៥០នាក់​បាន​​​ស្លាប់​​​ដោយ​​សារ​​យន្ដ​ហោះដឹក​​អ្នក​ដំ​ណើរ​​មួយ​គ្រឿងបាន​​ដាំ​​ក្បាល​​បុក​​ផ្លូវ​​ចុះ​ចតនៅ​ក្នុង​អា​កាស​យាន​ដ្ឋាន​​ទី​ក្រុង

​ប្រទេស​រុស្ស៊ី ៖ យ៉ាង​ហោច​ណាស់​​ម​នុស្ស ៥០ នាក់​បាន​​​ស្លាប់​​​ដោយ​​សារ​​យន្ដ​ហោះ ដឹក​​អ្នក​ដំ​ណើរ​​មួយ​គ្រឿង បាន​​ដាំ​​ក្បាល​​បុក​​ផ្លូវ​​ចុះ​ចត នៅ​ក្នុង​អា​កាស​យាន​ដ្ឋាន​​ទី​ក្រុង Kazan សា​ធារ​ណ​រដ្ឋ Tatarstan ក្នុង​​ប្រ​ទេស​​រុស្ស៊ី ហើយ​​ក្នុង​ចំ​ណោម​​ជន​រង​គ្រោះមាន​ទាំង​កូនប្រុស​របស់​ប្រធានាធិបតី Tatastan និង​មន្ដ្រី​សន្ដិសុខ​ជាតិ មួយរូប​ទៀតផង ហើយ​សាច់ញាតិ​ជនរងគ្រោះ នឹង​ទទួល​សំណង​ប្រមាណ​១៦.៣៦០ ដុល្លារ ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​។

 

​លោក Irina rossius អ្នកនាំពាក្យ​ក្រសួង គ្រប់គ្រង​ភាពអាសន្ន​រុស្ស៊ី​បានឱ្យដឹងថា សោកនាដកម្ម​នៃ​ការធ្លាក់​យន្តហោះ ពេល​កំពុង​ចុះចត​នេះ កើតឡើង​នៅវេលា​ម៉ោង ១៩​និង ៣០ នាទី ថ្ងៃទី​១៧ វិច្ឆិកា ពេលដែល​យន្ដហោះ Buing 737 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Tatastan ដឹក​អ្នកដំណើរ ៤៤​នាក់ និង​ក្រុម​អាកាសយានិក ៦ នាក់ ហោះហើរ​ចេញពី​ទីក្រុង​មូ​ស្គូ ក៏​ស្រាប់តែ​ធ្លាក់​ផ្ទុះ​ឆេះ​ពេល​ព្យាយាម​ចុះចត ក្នុង​អាកាសយានដ្ឋាន​ទីក្រុង Kasan ។

 

​តំណាង​ក្រុមហ៊ុន អាកាសចរណ៍​បានឱ្យដឹងថា អាកាសយានិក​បាន​ព្យាយាម ចុះចត​ជា​លើក​ទី​២ ប៉ុន្ដែ​មិនបាន​សម្រេច ទើប​បណ្ដាលឱ្យ​កើតមាន សោកនាដកម្ម​ខាងលើនេះ ហើយ​មូលហេតុ​មួយចំនួនទៀត  គឺ​ដោយសារ​តែមាន​ខ្យល់​ខ្លាំង ពេល​ចុះចត​ផងដែរ ។ ក្នុង​ហេតុការណ៍​នេះ ក្រុម​ជួយសង្គ្រោះ​បាន​រក ឃើញ សាកសព​ជនរងគ្រោះ​ទាំង ៥០ នាក់ ចំណែក​ប្រអប់​ខ្មៅ នៅ​មិនទាន់​រកឃើញ​នៅឡើយ ។

 

​ប៉ូលិស​បានឱ្យដឹងថា កំហុស​នៃ​ការធ្លាក់​យន្តហោះ​នេះ ក៏​បណ្ដាលមកពី​អាកាសយានិក ហើយ​ធុង​ផ្ទុក​ឧស្ម័ន​របស់​យន្ដហោះ បាន​ផ្ទុះ​ពេល​ព្យាយាម​ចុះចត ជាច្រើនលើក ។ អាកាសធាតុ និង​បញ្ហា​បច្ចេកទេស ជា​មូលហេតុ​ឱ្យមាន សោកនាដកម្ម​ផងដែរ ។ ប្រធានាធិបតី​រុ ស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន បានស្នើ​ដល់​រដ្ឋាភិបាល​បង្កើត​គ​ណៈ​ក​ម្មា ធិ​ការស្រាវជ្រាវ​ករណី​គ្រោះថ្នាក់​ខាងលើ ហើយ​លោក​ក៏បាន រំលែក​ទុក្ខ​ដល់​គ្រួសារ ជនរងគ្រោះ​ផងដែរ​៕

Wat 1811 Wat 18111 Wat 18112


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item