ខេត្តកំពង់ឆ្នាំង ៖ បុរសពីរនាក់ បានរងរបួសធ្ងន់និងស្រាល ដោយសាររថយន្តម៉ាក តូយ៉ូតាវីហ្គោ ពាក់ស្លាកលេខ ភ្នំពេញ 2U-8555 បើកទៅបុកម៉ូតូសេ១២៥ ពណ៌ខ្មៅ មួយទំហឹងពីក្រោយ ក្នុងខណៈ ដែលជនរងគ្រោះជិះម៉ូតូឌុបគ្នា ចេញពីហូបការតាមផ្លូវលំ ឡើងមកលើផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង ១២និង ៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ ឈុំ សុជាតិ ភេទប្រុស អាយុ ៥៥ ឆ្នាំ រងរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះ នូ សារិទ្ធ ភេទប្រុស អាយុ ៤៥ឆ្នាំ រងរបួសស្រាល។ ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ហើយត្រូវបានគេដឹកមកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។ រថយន្តបង្ក បើកបរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ បើកចេញពីផ្លូវលំ ឡើងមកលើផ្លូវជាតិ ហើយបត់ឆ្វេង ក៏ត្រូវរថយន្តបុកពីក្រោយតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment