Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖កម្លាំង​​ន​គរ​បាលនា​យ​ក​ដ្ឋាន​​ចារ​កម្មនៃ​​ក្រ​សួង​ម​ហា​ផ្ទៃដឹក​នាំ​​ដោយ​​តំ​ណាងអ​យ្យ​ការ​​អម​​សា​លា​ដំ​បូងរាជ​ធា​នី​​ភ្នំ​ពេញ

​រាជធានី​ភ្នំពេញ ៖ កម្លាំង​​ន​គរ​បាល នា​យ​ក​ដ្ឋាន​​ចារ​កម្ម នៃ​​ក្រ​សួង​ម​ហា​ផ្ទៃ ដឹក​នាំ​​ដោយ​​តំ​ណាង អ​យ្យ​ការ​​អម​​សា​លា​ដំ​បូង រាជ​ធា​នី​​ភ្នំ​ពេញ ស​ហ​ការ​​ជា​មួយ ស​មត្ថ​កិច្ច​​មូល​ដ្ឋាន កាល​ពី​​រសៀ​ល ថ្ងៃ​ទី​​១៦ ខែ​វិច្ឆិ​កា ឆ្នាំ​​២០១​៣​ បាន​​ចុះ​ទៅ​​ប​ង្ក្រាប និង​​ធ្វើ​ការ​​ឆែកឆេរ​ផ្ទះ​មេខ្លោង ពីរ​នាក់​ប្តី​ប្រពន្ធ ស្ថិតនៅ​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាប់​ពាក់ព័ន្ធ​និង​អំពើ ជួញដូរ​ស្ត្រី​ក្រមុំ ជនជាតិខ្មែរ ទៅកាន់​ប្រទេស​ចិន ដើម្បី​លក់​ឲ្យ​បុ​រ​ជន​ជាតិចិន យកទៅ​រៀបការ ធ្វើជា​ប្រពន្ធ ។​

 

​ជនសង្ស័យ​ពីរ​នាក់ ប្តី​ប្រពន្ធ និង​បក្ខពួក​របស់គេ ធ្លាប់បាន​នាំ​នារី​ក្រមុំ ទៅ​លក់​ឲ្យ​បុរស​ជនជាតិ​ចិន មិនតិចជាង ២០០ នាក់​នោះទេ រហូតដល់​ពេលបច្ចុប្បន្ន​នេះ ដែល​ចាញ់បោក ហើយ​ត្រូវ​នាំ ទៅកាន់​ប្រទេស​ចិន ។ ក្នុង​ប្រតិបត្តិការ ខាងលើនេះ សមត្ថកិច្ច​មិនបាន ឃាត់ខ្លួន​ជនសង្ស័យ ណា​ម្នាក់​នោះឡើយ ដោយសារ​ពួកគេ បាន​រត់គេចខ្លួន​បាត់​អស់ ។ ប៉ុន្តែ​សមត្ថកិច្ច​មាន​ភស្តុតាង  យ៉ាងច្បាស់​លាស់ ដើម្បី​បំបែកសំណុំរឿង​ដ៏​ធំ​មួយ​នេះ កុំ​ឲ្យ​នារី​ខ្មែរ​បន្ត​ចាញ់បោក ក្រុម​មេខ្លោង​ជួញដូរ​មនុស្ស ទាំងនេះ​ទៀត​៕

Wat 171111


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item