រាជធានីភ្នំពេញ ៖ នារីម្នាក់ដែលគេស្គាល់ថា ជាតារាចម្រៀងគឺអ្នកនាង ឈិន សុរ៉ាវី ដែលជាប្អូនស្រីលោក ឈិន កុសល បានចង.ក សម្លាប់ខ្លួន នៅវេលាម៉ោង ៧និង៣០ នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះនៅក្នុងលំនៅដ្ឋានរបស់នាង ក្នុងផ្ទះល្វែងលេខ២១៤ ផ្លូវD ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកនាង ឈិន សុរ៉ាវី បានស្នាក់នៅក្នុងបុរីមួយកន្លែង ហើយទំនងជានាង មានទំនាស់ក្នុងគ្រួសារ ជាមួយស្វាមី។ បើតាមអ្នកជិតខាងនិយាយថា គេតែងតែឮសូរការឈ្លោះប្រកែកគ្នា ជាញឹកញាប់នៅក្នុងលំនៅដ្ឋាននោះ ហើយមិនដឹងមូលហេតុអ្វី ស្រាប់តែនាងសម្រេចចិត្តចង.ក ធ្វើអត្តឃាត គួរឲ្យភ្ញាក់ផ្អើលតែម្ដង។
យ៉ាងណាក៏ដោយគេមិនទាន់ដឹង ពីមូលហេតុដែលតារាចម្រៀង ឈិន សុរ៉ាវី ចង.ក សម្លាប់ខ្លួននៅឡើយទេ ។ ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យ លើសាកសពនិង ស្រាវជ្រាវរកមូលហេតុពិតប្រាកដ ទាក់ទិនករណីចង.ក សម្លាប់ខ្លួន គួរឲ្យភ្ញាក់ផ្អើលមួយនេះ ។
សូមស្តាប់ចម្រៀង របស់នាង ឈិន សុរ៉ាវី ក្រោមចំណងជើងថា " រឿងរ៉ាវស្នេហា " ។
Source from: watphnom-news.com























Loading...




Post a Comment