ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ សន្លប់បាត់ស្មារតី ដោយសារប្តីផឹកស៊ីស្រវឹង ប្រើអំពើហិង្សាឡើងជង្គង់ អុកត្រូវដើមទ្រូង និងចុងដង្ហើម កាលពីវេលាម៉ោង ៧ យប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រូវបានក្រុមគ្រួសារ ដឹកទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ហើយបុរសជាប្តីក៏ត្រូវឃាត់ខ្លួន ដើម្បីសាកសួរផងដែរ។
ស្ត្រីរងគ្រោះឈ្មោះ ប៉ុក ចាន់ផល អាយុ ៣០ឆ្នាំ មានប្តីឈ្មោះ ងិន តុលា អាយុ ២៨ ឆ្នាំ រស់នៅក្នុងឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ មុនពេលកើតហេតុបុរសជាប្តី បានចេញទៅផឹកស្រា តាំងពីព្រឹករហូតដល់ព្រលប់ មិនឃើញមកផ្ទះវិញទេ ហើយស្ត្រីជាប្រពន្ធ បានទៅតាមហៅប្តីឲ្យមកផ្ទះ ប៉ុន្តែប្តីនិយាយថា មិនទាន់ទៅទេនៅផឹក មួយសន្ទុះទៀតសិន។
ក្រោយពីឮប្តីនិយាយបែបនេះ ស្ត្រីជាប្រពន្ធបានស្ទុះចូលទៅទាញថូស្រា ហើយចាប់ក្បាលប្តីបង្អក និងបានស្រែកបន្ទរថា ផឹកឲ្យឆ្អែតទៅ ។ ពេលប្រពន្ធ ចាប់ក្បាលបង្អកស្រា ធ្វើឲ្យបុរសជាប្តីខឹង ហើយស្ទុះងើបវាយលើប្រពន្ធ និងបានឡើងជង្គង់ត្រូវចំ កណ្តាលដើមទ្រូងផង ចុងដង្ហើមផង បណ្តាលឲ្យស្ត្រីជាប្រពន្ធ ចុកឆ្អល់ដួលសន្លប់តែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment