ខេត្តបាត់ដំបង ៖ តាមការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ កម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានសាកសួរនិងឃាត់ខ្លួនយុវជន ២ នាក់ដែលគេជឿថា ជាឃាតកដែលបានលួងលោម បុរសម្នាក់ជាមិត្តភិក្ត យកទៅប្លន់វាយសម្លាប់យកម៉ូតូ នៅវាលយន្តហោះខេត្តបាត់ដំបង ហើយយកម៉ូតូទៅលក់នៅខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿង ប្រគល់ខ្លួនជនសង្ស័យ ឲ្យអាវុធហត្ថខេត្តបាត់ដំបង ចាត់ការបន្តកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៣។
ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចហាងលក់ម៉ូតូ មួយកន្លែងស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។ ជនសង្ស័យមានឈ្មោះ ពៅ ថង ហៅ ក្តាម អាយុ ១៨ ឆ្នាំនិងឈ្មោះ ក្រុច ស្នា ហៅ យ៉ាង អាយុ ១៨ ឆ្នាំ ទាំងពីរនាក់នេះ មានភូមិកំណើត នៅស្រុករមាសហែក ខេត្តស្វាយរៀង មកធ្វើជាកម្មករស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងខេត្តបាត់ដំបង។
ចំណែកជនរងគ្រោះមានឈ្មោះ យិ សាន់ អាយុ ២០ឆ្នាំមានទីលំនៅ ក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង២ ស្រុកសង្កែខេត្ត បាត់ដំបង។ ម៉ូតូដែលសមត្តកិច្ចឃាត់ទុក ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១២ ពណ៌ខ្មៅគ្មានស្លាកលេខ មានលេខតួ លេខម៉ាស៊ីន ND125NE8751220។ ការចាប់ឃាត់ខ្លួនជនសង្ស័យ ទាំង ពីរនាក់នេះ គឺកម្លាំងអាវុធហត្ថបន្ទាយមានជ័យ ធ្វើឡើងខណៈដែលជនសង្ស័យ ដើរអំពាវនាវរកលក់ម៉ូតូតម្លៃ ៩០០ ដុល្លាប៉ុន្តែអត់មានកាតគ្រី។ ជនសង្ស័យបសនសារភាពថា ម៉ូតូដែលពួកគេយកមកលក់នោះ ជាម៉ូតូរបស់មិត្តភក្តិ នៅខេត្តបាត់ដំបង ដែលពួកខ្លួនខ្ចីជិះដោយប្រាប់ថា ទៅជួបសង្សារមួយភ្លែត ។
ជនសង្ស័យបានសារភាពថា ពួកគេមានគ្នា ២នាក់បានរៀបគម្រោង ប្លន់ជនរងគ្រោះតាំងពីថ្ងៃទី០៨ ខែវិច្ឆិកា មកម្ល៉េះ អស់ពេល ៤ថ្ងៃទើបមានឱកាស ធ្វើសកម្មភាពបានសម្រេច។ គួរំលឹកថា កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ យោធាទ័ពអាកាស បានប្រទះឃើញសពបុរសម្នាក់ ត្រូវគេវាយដួលផ្កាប់មុខ និងហែកអាវរឹតកស្លាប់ នៅដុបព្រៃខាងលិច ព្រលានយន្តហោះចម្ងាយ ១១០ ម៉ែត្របង្កឲ្យមានការភ្ញាក់ផ្អើល ដែលឥឡូវនេះសមត្ថកិច្ច បានវែកមុខក្រុមឃាតក ដើម្បីនាំទៅដាក់ទោសតាមច្បាប់៕
Source from: watphnom-news.com























Loading...




Post a Comment