Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ត​ម្រេក​​ត្រ​អាល​​ផ្លូវ​ភេទមាន​​ក​ម្រិត​​ខុស​ៗ​​គ្នារី​ឯ​​វិញ្ញា​ណ​​ទាំង​​ប្រាំក៏​​ពាក់​ព័ន្ធ​​ផង​ដែរហើយ​​ការ​​ប៉ះ​​ស្ទាបប​បោស​អ​ង្អែល

រាជធានី​ភ្នំពេញ ៖ ត​ម្រេក​​ត្រ​អាល​​ផ្លូវ​ភេទ មាន​​ក​ម្រិត​​ខុស​ៗ​​គ្នា រី​ឯ​​វិញ្ញា​ណ​​ទាំង​​ប្រាំ ក៏​​ពាក់​ព័ន្ធ​​ផង​ដែរ ហើយ​​ការ​​ប៉ះ​​ស្ទាប ប​បោស​អ​ង្អែល ដើរ​តួ​នា​ទី​​សំ​ខាន់ ចក្ខុ​វិញ្ញា​ណ​​ដើរ​តួ បង្កាត់​​ភ្លើង​តណ្ហា និង​​បង្ក​​ប្រ​តិ​កម្ម​​តប​ត​។ គូ​ស្នេហ៍​​រឹ​ត​​តែ​​ផ្អែម​​ល្ហែម ពេល​​​បាន​​​កៀក​​កើយ​​គ្នា និង​ស្រូប​ក្លិនពិដោរ ពីគ្នា​ទៅវិញទៅមក ជាពិសេស​នៅលើ​ស្បែក ខ្លួនប្រាណ សក់​ក្បាល និង​រសជាតិ ប្រដាប់ភេទ​ជាដើម ហើយ​នៅពេល​ប្រ​ព្រឹ​ត្ដិ​ល្បែង​លើ​គ្រែ​នេះ ផ្នែក​ខ្លះ​នៃ​សព៌ាង្គកាយ មាន​តួនាទី​មិនអាច​ខ្វះ​បាន​។​

មនុស្ស​ភាគច្រើន​គិតថា ជីវភាព​ផ្លូវភេទ​ត្រឹមតែ ផ្ដល់ឱ្យ​គ្នា​ទៅវិញទៅមក នូវ​ការ​ត្រេកត្រអាល​ផ្លូវភេទ  ត្រង់​ប្រដាប់ភេទ របស់​មនុស្ស​ស្រី និង​របស់​មនុស្ស​ប្រុស​តែប៉ុណ្ណោះ​។ ប៉ុន្ដែ​មិនត្រូវ បំភ្លេចចោល​បំណែក​ផ្សេងទៀត នៃ​សព៌ាង្គកាយ​ដែល​ចូលរួម ផ្ដល់​សេចក្ដីសុខ​ផ្លូវភេទ ប្រកបដោយ​ឱជា​រស​ស្នេហ៍ សម្រាប់​ដៃគូ​រួមភេទ​នោះទេ ហើយ​យើង​គួរតែ​ស្វែងយល់​ពី​តំបន់​សម្រើប មួយចំនួន​របស់​មនុស្ស​ស្រី​ផងដែរ​។​

តំបន់​សម្រើប គឺជា​ផ្នែក​ទាំងឡាយ​នៃ​សព៌ាង្គកាយ ដែល​ការ​ភ្ញោ​ច ឬ​បបោសអង្អែល វា​អាច​បង្ក​ជាការ​ស្រើបស្រាល ត្រេកត្រអាល និង​សេចក្ដីសុខ​ផ្លូវភេទ ដល់​កំពូល​បាន​។ តំបន់​ទាំងនេះ មាន​រចនាសម្ព័ន្ធ​ពិសេស​ម្យ៉ាង ដែល​គ្របដណ្ដប់​ទៅដោយ​ស្បែក ប្រជុំ​ទៅដោយ​ចុង​ក​ញ្ចំ​ប្រសាទ​។ នៅ​ស្រទាប់​សើរ​ស្បែក​នេះ មាន​ប្រសាទ​ទទួល​ពិសេស ងាយ​រង​ការរសើប ត្រេកត្រអាល ឬ​ស្រើបស្រាល​ពី មជ្ឈដ្ឋាន​ខាងក្រៅ​។​

តំបន់​សម្រើប​ប្រភេទ​ទី ១ របស់​ស្ដ្រី មាន​ពី​រក​កន្លែង គឺ​គ្លី​តូ​រី​ស (​ធ្ដេ​ញ​) និង​ទ្វារមាស​(​យោនី​)​។ គ្លី​តូ​រី​ស មានការ​ស្រើបស្រាល ដោយ​ការ​បបោសអង្អែល ការ​ត្រដុស ឬ​ឈ្លី​។ ចំណែកឯ​យោនី​វិញ មិនមាន​ប្រព័ន្ធ​ប្រសាទ​សម្រើប កើតមាន​ដោយ​ការប៉ះពាល់ ឬ​ស្ទាបអង្អែល​នោះទេ​។ ប៉ុន្ដែ​យោនី​ងាយ​ទទួល សម្រើប​ស្រើបស្រាល ដោយសារ​ការរីក​ប៉ោង នៃ​ជញ្ជាំង​ទ្វារមាស ទៅដោយ​ឈាម និង​ការ​កន្ដ្រាក់​សាច់ដុំ​ទ្វារមាស​ផងដែរ បូក​រួមទាំង​ប្រតិកម្ម​សាច់ដុំ ដែល​រុំ​ផ្អោប​ផ្នែក​ជម្រៅ នៃ​ទ្វារមាស ឬ​សរសៃពួរ សាច់ដុំ​ដែល​ប្រ​យោង​យោនី ទៅនឹង​ប្រអប់​ពោះ​ផងដែរ​។ បណ្ដុំ​ដ៏​ស៊ាំ​ញ៉ាំ​នេះហើយ ជម្រុញ​ដល់​ការទទួល​សេចក្ដីសុខ​កំពូល ពេល​ស៊ក​ប្រដាប់ភេទ ឬ​លិង្គ​បុរស​ចូល​។ សេចក្ដីសុខ​កំពូល​នេះ មិន​ជាប់​ពាក់ព័ន្ធ ទៅនឹង​គ្លី​តូ​រី​ស​នោះទេ​។​

 

​តំបន់​សម្រើប​ទី ២ របស់​ស្ដ្រី​ស្ថិតនៅលើ​ស្បែក និង​ភ្នាស​មុយ​កឺ ដែល​លាតសន្ធឹង ពី​ថ្ងាស​ក្រោម​ក្បាលពោះ ឆ្ពោះទៅ​ជ្រលង​ច្រវែប​កំប៉េះគូទ ដោយ​រាប់​ចេញពី​មាត់ទ្វារ​មាសធំ មាត់ទ្វារ​តូច ច្រកចូល​យោនី ម្ដុំ​សាច់ដុំ​ក្បែរ​រន្ធ​គូទ និង​ច្រកទ្វារ​លាមក​។ សុដន់ និង​ក្បាលដោះ ក៏​ជា​តំបន់​សម្រើប​ប្រភេទ​ទី ២ ដែរ​។ តំបន់​សម្រើប​ទាំងនេះ ងាយ​ស្រើបស្រាល ដោយ​ការ​បបោសអង្អែល ឬ​ការ​ត្រដុស​។​

សព៌ាង្គកាយ​យើង​ទាំងមូល ពេល​ទទួល​ការ​បបោសអង្អែល បែប​ដាស់​អារម្មណ៍​ត្រេកត្រអាល ដោយ​ទ្វារមាស​សើម​។ មនុស្សពេញវ័យ​គ្រប់រូប មិនមាន​ស្ថានភាព ត្រេកត្រអាល​ដូចគ្នា​ឡើយ​។ អ្វីៗ​ទាំងអស់​អាស្រ័យ ទៅលើ​អំណោយផល​ពី​កំណើត និង​ការ​ហាត់រៀន​។ អ្នកខ្លះ​ងាយ​មាន​សម្រើប ជាង​អ្នក​ខ្លះទៀត ដូចជា​ករណី​អ្នកខ្លះ​រសើប អ្នកខ្លះ​ទៀត​មិន​រសើប​ជាដើម​។ ស្បែក​លើ​រាងកាយ​ទាំងមូល អាច​ចាត់ទុកជា​តំបន់​សម្រើប​ប្រភេទ​ទី ៣ ដូចជា​កំប៉េះគូទ ស្លឹកត្រចៀក កញ្ចឹងក ក្បាលពោះ ដៃ​ជាដើម ហើយ​ស្ដ្រី​មាន​តំបន់​សម្រើប ច្រើនជាង​បុរស​។​

ជីវភាព​ផ្លូវភេទ សុខ​ស្រួល​ដល់​កំពូល អាស្រ័យទៅលើ សព៌ាង្គកាយ​ផងដែរ​។ ការ​ដាស់​សម្រើប ត្រូវការ​ពេលវេលា ប្រៀបដូចជា​ម្ដាយ​ត្រូវការ ពេល​ព្រ​លួង​កូន​។ ចំពោះ​គូស្នេហ៍​ថ្មីថ្មោង ល្អូកល្អិន​នឹង​គ្នា ច្រើនតែ​ចំណាយពេល​សាសង និង​បបោសអង្អែល​គ្នា ទៅវិញទៅមក​។ បើ​យើង​ចង់បាន​សុភមង្គល​ផ្លូវភេទ  ត្រូវ​ចំណាយពេល​រៀន អំពី​សព៌ាង្គកាយ ជាពិសេស​កាយវិការ ពីគ្នា​ទៅវិញទៅមក តើ​ម្នាក់ៗ​ចង់បាន​អ្វី ចូល​ចិ​ត្ដ​កាយវិការ​បែបណា​៕

Wat 14112


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item