Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖រថ​យន្ត​​ក្រ​ឡុក​​ស៊ី​ម៉ង​ត៍បាន​​បើក​​បុក​​ម៉ូ​តូ​​ពី​ក្រោយហើយ​​កិន​​អូស​​ម៉ូ​តូ​​ជិត១០០​​ម៉ែត្ររហូត​ដល់​​មុខ​​ហាងស​ម្រស់​​បុប្ផា​​ស្ពាន​ដែក

​រាជធានី​ភ្នំពេញ ៖ រថ​យន្ត​​ក្រ​ឡុក​​ស៊ី​ម៉ង​ត៍ បាន​​បើក​​បុក​​ម៉ូ​តូ​​ពី​ក្រោយ ហើយ​​កិន​​អូស​​ម៉ូ​តូ​​ជិត ១០០​​ម៉ែត្រ រហូត​ដល់​​មុខ​​ហាង ស​ម្រស់​​បុប្ផា​​ស្ពាន​ដែក ទើប​​ទៅ​មុខ​លែង​រួច ប​ណ្តា​ល​​ឲ្យ​​បុរ​ស​​ម្នាក់ បាន​​រង​របួស​​បាក់​ជើង​​ខាង​ស្ដាំ និង ២​ នាក់​​ទៀត​​របួស​ស្រាលកាលពី​វេលា​ម៉ោង ២១​និង​២០ នាទី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ស្ថិតក្នុង​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

 

​ជនរងគ្រោះ​មាន ១-​ឈ្មោះ ញឹម ធេ​ត អាយុ ២០​ឆ្នាំ ទី​២-​ឈ្មោះ ញឹម ភើ​ន អាយុ ៣៣​ឆ្នាំ និង​ទី​៣-​ឈ្មោះ ញឹម ខា ភេទ​ស្រី អាយុ ១៧​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រាំបី​មុំ ស្រុក​ត្រាំ​ង ខេត្តតាកែវ ។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ពណ៌ ខ្មៅ​ពាក់​ស្លាក​លេខ តាកែវ 1H-1004 ជិះ​គ្នា​៣​នាក់ ធ្វើដំណើរ​តាមផ្លូវ​លេខ​២១៧ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូ​ង។

 

​ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-0713 ធ្វើដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ចូល​ក្រោម​រថយន្ត ហើយ​អូស​ជិត ១០០​ម៉ែត្រ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៣​នាក់ រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​៕

Wat 1411 Wat 14111


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item