Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ប៉ោយប៉ែត៖ប្រ​ជា​ពល​រដ្ឋ​​ក្រី​ក្រ​​ចំនួន១៩គ្រួ​សារ​​ដែល​​រស់​នៅលើ​ដី​​ចំ​ណី​ផ្លូវ​​ទំ​នប់ក​.៥ស្ថិត​នៅ​​ក្នុង​ភូមិ​​សា​ម​គ្គី​​មាន​ជ័យ

​ក្រុង​ប៉ោយប៉ែត ៖ ប្រ​ជា​ពល​រដ្ឋ​​ក្រី​ក្រ​​ចំនួន ១៩ គ្រួ​សារ​​ដែល​​រស់​នៅ លើ​ដី​​ចំ​ណី​ផ្លូវ​​ទំ​នប់ ក​.៥ ស្ថិត​នៅ​​ក្នុង​ភូមិ​​សា​ម​គ្គី​​មាន​ជ័យ ស​ង្កាត់​​ប៉ោយ​ប៉ែត ក្រុង​​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ បាន​នាំ​គ្នា​​តវ៉ា​​នៅ​មុខ​​ផ្ទះ​​របស់​ខ្លួន កាល​ពី​​វេលា​​ម៉ោង ១១​​និង​​៤០ នាទី​​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិការ ឆ្នាំ​២០១៣​នេះ និង​សុំ​ឲ្យ​អ្នកកាសែត​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដឹងឮ ពី​បញ្ហា​ដែល​ក្រុមហ៊ុន​កាស៊ីណូ​ហ្គោល​ឌិន​ក្រោ​ន របស់លោក​ឧកញ៉ា កុក អាន បានធ្វើ​របង​បិទផ្លូវ ពីមុខ​ផ្ទះ​របស់​ពួកគាត់ មិន​ឲ្យ​ចេញ ចូល​បានឡើយ ។​

 

​តំណាង​ប្រជាពលរដ្ឋ​បាន​សំណូមពរ ដល់​ប្រមុខ​ថ្នាក់ដឹកនាំ មេត្តាជួយ​ចាត់វិធានការ ជួយ​រក​ដំណោះស្រាយ​ដោយ​តម្លាភាព ជូន​ពួកគាត់​ផង ព្រោះ​ពួកគាត់​បានរស់នៅ លើដី​ចំណីផ្លូវ​ទំនប់ ក​.៥ នេះ​តាំងពី​ឆ្នាំ​២០០៥ និង​២០០៦ មក​ម្លេះ ហើយក៏​មានការ​ទទួល​ស្គាល់​ដឹងឮ ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​ផងដែរ ។ ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ ខាង​ក្រុមហ៊ុន​កាស៊ីណូ ហ្គោល​ឌិន​ក្រោ​ន ក្រុង​ប៉ោយប៉ែត​របស់លោក​ឧក​ញ៉ា កុក អាន បានធ្វើ​របង​បិទផ្លូវ​មិន​ផ្លូវ​មិន​ឲ្យ​ពួកគាត់ ចេញចូល​ផ្ទះ​បាន​ទៀតឡើយ ។​

យោងតាម​ការបំភ្លឺ​ពី ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ១៩ គ្រួសារ​នោះបាន​ឲ្យ​ដឹងថា ជុំវិញ​បញ្ហា​ទាំងអស់នេះ​ពួកគាត់​បាននាំគ្នា​ផ្តិតមេដៃ ដាក់ពាក្យ​បណ្តឹង​ទៅ​មេភូមិ និង​សាលាក្រុង​ប៉ោយប៉ែត ម្តង​រួយ​មកហើយ​។ ប្រជាពលរដ្ឋ​បាន​បន្តថា ជុំវិញ​បញ្ហា​ទាំងអស់នេះ អាជ្ញាធរ​ហាក់​មាន​ចេតនា រុញ​ដាក់គ្នា ដោយ​មិន​ចង់រក​ដំណោះស្រាយ​ណាមួយ ជូន​ពួកគាត់​នោះទេ ដោយ​ខាង​មេភូមិ បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ ថា​រឿងនេះ​ហួស​ពី​សមត្ថភាព របស់គាត់​ជា​ភូមិ​ក្នុងការ​ដោះស្រាយ ពីព្រោះ​ខាង​ក្រុមហ៊ុន កាស៊ីណូ​ហ្គោល​ឌិន​ក្រោ​ន  គេ​មានអំណាច​ខ្លាំងណាស់​។

យ៉ាងណាក៏ដោយ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត បាន​អះអាងថា រាល់​បញ្ហា​ទាំងអស់នោះ លោក​បានដឹង​ហើយ តែដោយសារ​ពេលកន្លងមក ខាង​ក្រុមហ៊ុន កាស៊ីណូ​ហ្គោល​ឌិន​ក្រោ​ន របស់លោក​ឧកញ៉ា កុក អាន បាន​ជូនដំណឹង​មក​សាលាក្រុង​ថា មាន​ប្រជាពលរដ្ឋ​នាំគ្នា មក​ធ្វើ​ខ្ទម​ស្នាក់នៅ​លើដី​ចំណី​មាត់​ស្រះ​ទឹក ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ត្រង់ចំណុច​លើដី​ចំណីផ្លូវ​ទំនប់ ក​.៥ ហើយ​បន្ទាប់មក​ខាង​អាជ្ញាធរ​ក្រុង បានចេញ​លិខិត​ហាមឃាត់ ប្រជាពលរដ្ឋ​ទាំងអស់នោះ មិន​ឲ្យ​ទៅ​ចាប់ដី​សាងសង់​លំនៅដ្ឋាន របៀប​អនាធិបតេយ្យ​បន្ថែម​ទៀតឡើយ ។​

លោក ង៉ោ ម៉េង​ជ្រួ​ន បានបញ្ជាក់​ទៀតថា ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ចំណុច​នោះ មាន​មួយចំនួន​ជា​ពលរដ្ឋ ដែលមាន​ដី​រស់នៅក្នុង​ប្លុក ប្រជាពលរដ្ឋ ២១៨ គ្រួសារ​ដែលមាន​វិវាទ​កន្ល​មក ហើយ​ត្រូវបាន​អាជ្ញាធរ​ដោះស្រាយ ផ្តល់​គោលនយោបាយ​រួចហើយ​។  យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ បាន​អំពាវនាវ​សូម​ឲ្យ​អាជ្ញាធរ​វិធានការ ជួយ​សំរួល​ដល់​ពួកគាត់​ផង កុំ​ឲ្យ​អ្នកមាន​លុយ និង​អ្នកមានអំណាច ធ្វើបាប​ពួកគាត់​តាមតែ​អំពើ​ចិត្ត​តទៅទៀត ៕

Wat 131138 Wat 131139


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item