ខេត្ដស្វាយរៀង ៖ បុរសម្នាក់ត្រូវបានអ្នកភូមិ ស្រង់ចេញពីបាតស្រះ ដោយមានចំណងខ្សែភ្លើង ចងភ្ជាប់ជើងទាំង២ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិតាបឹប សង្កាត់-ក្រុងបាវិត ខេត្ដស្វាយរៀង ខណៈដែលប្រពន្ធជនរងគ្រោះសង្ស័យថា ប្ដីបានមកលោតទឹកសម្លាប់ខ្លួន នៅវេលារំលងអធ្រាត្រថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ជនរងគ្រោះមានឈ្មោះ សេង សំណាង អាយុ ៣៨ឆ្នាំ ជាកសិករមានទីលំនៅភូមិ-សង្កាត់ កើតហេតុខាងលើ មានកូនប្រុសស្រី ៣នាក់ក្នុងបន្ទុក ។ ភរិយាជនរងគ្រោះ បានអះអាងថា មុនពេលកើតហេតុ ជនរងគ្រោះ បាននិយាយផ្ដែផ្ដាំឱ្យគាត់ មើលកូននិងថែរក្សាខ្លួនឯងផង នៅថ្ងៃណាមួយ គាត់នឹងលោតទឹកសម្លាប់ខ្លួនហើយ ។ រហូតដល់ពេលទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ខណៈដែលប្រពន្ធងើបពីដំណេក ស្រាប់តែមិនឃើញប្ដី ក៏កើតមានការសង្ស័យ រួចបាននាំកូនដើររក។
នៅពេលចេញទៅដើររក ស្រាប់តែប្រទះឃើញស្បែកជើង ១គូនៅមាត់ស្រះ ស្ត្រីជាភរិយាបានស្រែកហៅប្រជាពលរដ្ឋ និងអ្នករស់នៅជិតខាង នាំគ្នាចុះរាវអស់រយៈពេល ជាងកន្លះម៉ោង ទើបប្រទះឃើញប្ដីស្លាប់បាត់ទៅហើយ ។ ជនរងគ្រោះមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ៧-៨ ឆ្នាំមកហើយ ទៅព្យាបាលនៅមន្ទីរ ពេទ្យនិងគ្រូខ្មែរ តែជំងឺមិនធូរស្រាល សោះ ទើបជនរងគ្រោះយកខ្សែភ្លើង ចងជើងទាំង ២ លោតទឹកស្រះសម្លាប់ខ្លួន កុំឲ្យមានការលំបាក ដល់ក្រុមគ្រួសារ៕
Source from: watphnom-news.com























Loading...




Post a Comment