Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖ក្រុម​ចោរ​​ថ្លើម​ធំដែល​មាន​​ប​ច្ចេក​ទេស​​ខ្ពស់បាន​នាំ​គ្នា​​ផ្លោះ​​របង​​ចូល​ក្នុងភូមិ​គ្រឹះ​​ដ៏​​ធំ​​ស្កឹម​ស្កៃ​​មួយ​ក​ន្លែងដែល​​គេ​​ដឹង​ថា​ជា​របស់​​នា​យក​​រដ្ឋ​បាល​សា​លា​ខេត្ត​​ក​ណ្តាល

ខេត្តកណ្តាល ៖ ក្រុម​ចោរ​​ថ្លើម​ធំ ដែល​មាន​​ប​ច្ចេក​ទេស​​ខ្ពស់ បាន​នាំ​គ្នា​​ផ្លោះ​​របង​​ចូល​ក្នុង ភូមិ​គ្រឹះ​​ដ៏​​ធំ​​ស្កឹម​ស្កៃ​​មួយ​ក​ន្លែង ដែល​​គេ​​ដឹង​ថា​ជា​ របស់​​នា​យក​​រដ្ឋ​បាល​សា​លា​ខេត្ត​​ក​ណ្តាល ហើយ​​បាន​គាស់​​រើ​.​ក​កាយ និង​​ទម្លា​​យ​​ទូរ​​ដែក យក​​គ្រឿង​អ​លង្ការនិង​​លុយ​ប្រមាណ ៧​ម៉ឺន​ដុល្លារ រួច​គេចខ្លួនបាត់ ដោយ​សុវត្ថិភាព​ដែល ករណី​មួយ​នេះ សមត្ថកិច្ច​កំពុងតែ ដុតដៃ​ដើម្បី​ស្វែងរក​តម្រុយ ជនល្មើស​នាំមក ដាក់ទោស​តាមច្បាប់ ។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ភូមិគ្រឹះ​ដ៏​ស្គឹ​ម​ស្កៃ​នោះ ទើបតែ​សាងសង់​រួច​ថ្មីៗ ស្ថិតក្នុង​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ជា​របស់លោក រុយ ធុន​លី អាយុ ៥៥​ឆ្នាំ ជា​នាយក​រដ្ឋបាល​សាលាខេត្ត​កណ្តាល ត្រូវបាន​ក្រុមចោរ​ចូល​គាស់​បង្អួច និង​ចូលទៅ​ដាប់​ទូរ​ដែក នៅក្នុង​បន្ទប់​។ នៅ​ថ្ងៃកើតហេតុ​លោក រុយ ធុន​លី និង​ប្រពន្ធ​បានចេញ ពី​ផ្ទះ​តាំងពី​ព្រលឹម ហើយ​រហូត​ម៉ោង ១២​និង​៣០ នាទី​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ទើប​ត្រលប់​មកវិញ​ក៏មាន​ការភ្ញាក់ផ្អើល​។​

លោក រុយ ធុន​លី និង​ភរិយា​បាន​រកឃើញ មាន​ស្នាម​គាស់​ទ្វារ និង​អារ​ចំរឹង​បង្អួច ចូលក្នុង​បន្ទប់​របស់លោក ហើយ​ក្រុមចោរ​ទាំងនោះ បាន​យក​ដែក​ដាប់​ទម្លុះ ទូរ​ដែក​យកលុយ និង​គ្រឿងអលង្ការ ប្រមាណ   ៧ ម៉ឺន​ដុល្លារ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ផ្ទះ​នោះ​លោក រុយ ធុន​លី ស្នាក់​នៅតែ​ជាមួយ​ភរិយា ដោយ​គ្មាន​សន្តិសុខ ឬ​ឈ្នួល​នៅ​ជាមួយ​នោះទេ ហើយ​ក្រុមចោរ​បាន​ផ្លោះ តាម​របង​ចំហៀង​ផ្ទះ និង​ចូលទៅ​រើ​របស់របរ​នៅក្នុង​ផ្ទះ ហើយ​បន្សល់ទុក​តែ អង្រែបុកគ្រឿង​ចំនួន​មួយ និង​ដែក​ដាប់ ដែល​ក្រុមចោរ​ប្រើប្រាស់​សម្រាប់​គាស់​ទូរ​ដែក​៕

Wat 21118 Wat 21119


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item