ខេត្តបន្ទាយមានជ័យ ៖ ប៉ូលីសរាជធានីភ្នំពេញ សហការជាមួយប៉ូលីស ខេត្តបន្ទាយមានជ័យ បានធ្វើការចាប់ថៅកែ ក្រុមហ៊ុនលាយស៊ីម៉ង់ត៍ដំរី នៅក្រុងប៉ោយប៉ែត និងជាម្ចាស់ការដ្ឋានសំណង់ ភោជនីយដ្ឋានដ៏ធំមួយ នៅជើងភ្នំស្វាយ ក្រុងសិរីសោភ័ណកាលពីរសៀលថ្ងៃទី២០ វិច្ឆិកា ២០១៣ នៅត្រង់ចំណុចការដ្ឋាន ស្ថិតនៅជើងភ្នំស្វាយ ក្នុងក្រុងសិរីសោភ័ណ ដោយយោងតាមដីកាបង្គាប់ ឲ្យចាប់ខ្លួនរបស់លោក គឹមរ័ត្ន ណារិន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភលើសេចក្ដីទុកចិត្ត ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣។
ថៅកែក្រុមហ៊ុនលាយស៊ីម៉ង់ត៍ដំរី នៅក្រុងប៉ោយប៉ែត ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ អ៊ួយ សុភាព អាយុ ៦៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងសង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប្រធានក្រុមហ៊ុនសុភាពភីតថឺឌីវែឡុបមេន (លាយស៊ីម៉ង់ត៍ដំរី នៅក្រុងប៉ោយប៉ែត) និងជាម្ចាស់ការដ្ឋានសំណង់ ភោជនីយដ្ឋាននិងសណ្ឋាគារនៅជើងភ្នំស្វាយ ពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១១ និង២០១២ ដែលជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងនិង ផ្តន្ទាទោសតាមមាត្រា ៣៩៣ នៃក្រមព្រហ្មទណ្ឌ។
ដំណើររឿងហេតុ មុនការឃាត់ខ្លួនគឺលោក អ៊ួយ សុភាព និងលោក Peter Adrian Schier HoHer ភេទ ប្រុស អាយុ ៦៥ឆ្នាំ ជនជាតិអាល្លឺម៉ង់ តែរស់នៅប្រទេសអូស្ត្រាលី បានមកកម្ពុជា កាន់លិខិតឆ្លងដែន អាល្លឺម៉ង់លេខ 340203128 រកស៊ីហ៊ុនគ្នា ក្នុងការបង្កើតភោជនីយដ្ឋាន និងសណ្ឋាគារខាងលើ បានឈ្លោះគ្នារហូតដល់លោក អ៊ួយ សុភាព បានប្ដឹងលោក ភីតធ័រ ហើយនាំទាំងមេធាវីនិងប៉ូលិស ឲ្យចាប់ខ្លួនលោក ភីតធ័រ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ នៅក្នុងទីតាំងក្រុមហ៊ុន លាយបេតុងដំរី អ៊ួយ សុភាព នៅភូមិគីឡូម៉ែត្រលេខ៤ ក្រុងប៉ោយប៉ែត ខណៈដែលលោក ភីតធ័រ វាយទម្លុះទ្វារចូល ទៅយកឯកសារក្រុមហ៊ុនរួមនេះ។
រឿងរ៉ាវនៃការវាយទម្លុះទ្វារនេះ ដោយសារថា ឯកសាររកស៊ីរួមគ្នា ខាងលោក អ៊ួយ សុភាព ពុំបានផ្ដល់ឲ្យលោក ភីតធ័រ គ្រប់គ្រាន់ ក្នុងនាមជាដៃគូរកស៊ី។ តែលោក អ៊ួយ សុភាព បានចោទថា លោក ភីតធ័រ បានចូលលួចឯកសារ និងធ្វើតាមការញុះញង់របស់ ប្រពន្ធក្រៅច្បាប់ឈ្មោះ សា គឹមហ៊ី ដែលចង់ចូលកាន់កាប់ក្រុមហ៊ុននេះ ខណៈនាងទើបមានផ្ទៃពោះប៉ុន្មានខែជាមួយលោក ភីតធ័រ ។ តែប្រភពព័ត៌មានផ្សេងទៀតបានឲ្យដឹងថា ជម្លោះខាងលើរហូតដល់ មានការប្ដឹងផ្ដល់គ្នានោះ គឺដោយសារតែរឿង ស៊ីដាច់លុយជាង ៥០ម៉ឺនដុល្លារអាមេរិក៕
Source from: watphnom-news.com























Loading...




Post a Comment