រាជធានីភ្នំពេញ ៖ និស្សិតសាលាច្បាប់ម្នាក់ ដែលជិតបញ្ចប់ការសិក្សា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ទាក់ទិនករណីចាប់រំលោភ កម្មការិនីកាត់ដេរដែល ស្នាក់នៅបន្ទប់ជួលក្បែរគ្នា បន្ទាប់ពីសាច់ញាតិ នារីរងគ្រោះជិត ១០នាក់បានមកទាន់ ពេលកំពុងដេកជាមួយគ្នា នៅក្នុងបន្ទប់ជួលរបស់នារីរងគ្រោះ ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៧និង១០ នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
និស្សិតច្បាប់ដែលត្រូវ ចាប់ខ្លួនមានឈ្មោះ សំអឿន អាយុ ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្បែរនារីរងគ្រោះ ជាកម្មការិនីកាត់ដេរឈ្មោះ គ.ណ.រ អាយុ ២០ឆ្នាំ ។ ក្រោយពេលទទួលបានព័ត៌មាន ពីសាច់ញាតិនារីរងគ្រោះ ដែលប្តឹងសមត្ថកិច្ចថា ជនសង្ស័យធ្វើសកម្មភាព ចាប់រំលោភសាច់ញាតិរបស់ខ្លួន ទើបសមត្ថកិច្ច បានចុះទៅជួយអន្ដរាគមន៍ ហើយចាប់ខ្លួនជនសង្ស័យ យកមកសួរនាំបន្ដ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សំអឿន បានបដិសេធ ចំពោះការចោទប្រកាន់ ដោយអះ អាងថា ពួកគេទាំងពីរនាក់ត្រូវរ៉ូវគ្នា ហើយកន្លងមក ក៏ធ្លាប់បានដេក ជាមួយគ្នាផងដែរ ។ ដោយសារតែមានការចោទប្រកាន់ ពីសាច់ញាតិនារីរងគ្រោះ ជនសង្ស័យត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕
Source from: watphnom-news.com























Loading...




Post a Comment