Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖មួយ​រយៈ​​ចុង​ក្រោយ​​នេះគេ​​សង្កេត​ឃើញ​​សេដ្ឋ​កិច្ចរបស់​​ប្រ​ទេស​​ក​ម្ពុជាស្ថិត​នៅ​ក្នុង​​ភាព​ច្រ​បូក​ច្រ​បល់ហើយ​​គេ​​ដឹង​ថាបញ្ហា​​នេះ​​ផ្តើម​ចេញ​ពី​រឿង​រ៉ាវ​​បុគ្គ​ល

​រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​​ចុង​ក្រោយ​​នេះ គេ​​សង្កេត​ឃើញ​​សេដ្ឋ​កិច្ច របស់​​ប្រ​ទេស​​ក​ម្ពុជា ស្ថិត​នៅ​ក្នុង​​ភាព​ច្រ​បូក​ច្រ​បល់ ហើយ​​គេ​​ដឹង​ថា បញ្ហា​​នេះ​​ផ្តើម​ចេញ​ពី​រឿង​រ៉ាវ​​បុគ្គ​ល ក៏​ដូច​ជា​​ទំ​នាស់​​ផល​ប្រ​យោជន៍​​រវាង​​លោក ប៉ែន ស៊ី​ម៉ន ដែល​ជា​​មេ​​គយ​​និង​​លោក អូន ព័ន្ធមុនីរ័ត្ន ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នាំ​ឲ្យ​ទំនិញ​ឡើងថ្លៃ ប៉ះពាល់ ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ ហើយ​រឿង​ធំ​បំផុត​នោះ រដ្ឋ​ត្រូវ​បាត់បង់​ចំណូល​ពន្ធ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដោយសារតែ​ភាព​អសកម្ម របស់​ជំនាញ​គយ ហើយ​ការសម្រេច​ផ្លាស់ប្តូរ តំណែង​លោក ប៉ែន ស៊ីម៉ន ដែល​នឹង​ប្រកាស ជា​ផ្លូវការ​ក្នុងពេល​ឆាប់ៗ​នេះ អាច​ចាត់ទុកជា​ការកែទម្រង់​ដ៏​សំខាន់​មួយ​។​

 

​តាម​ប្រភព​ខ្សឹបខ្សៀវ ពី​មន្ត្រីជាន់ខ្ពស់​មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ប៉ែន ស៊ីម៉ន បច្ចុប្បន្ន​មាន​តួនាទី ជា​អគ្គនាយក​គយ​និង​រដ្ឋាករ ត្រូវ​ដល់ពេល​ចូលនិវត្តន៍ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ ខាងមុខនេះ ដូច្នេះហើយ​បានជា រាជរដ្ឋាភិបាល​សម្រេច ផ្លាស់ប្តូរ​តំណែង​លោក ប៉ែន ស៊ីម៉ន ចេញពី​អគ្គនាយក​គយ​និង​រដ្ឋាករ ទៅ​ធ្វើជា​រដ្ឋលេខាធិការ​នៅ​ក្រសួង ដែល​ទើប​បង្កើត​ថ្មី​មួយ គឺ​ក្រសួង​រ៉ែ និង​ថាមពល ដែល​គេ​ដឹងថា​លោក ស៊ុយ សែម គឺជា​រដ្ឋមន្ត្រី​។ បើ​គ្មានអ្វី​ប្រែប្រួល​ទេនោះ ការ​ផ្លាស់ប្តូរ​តំណែង​លោក ប៉ែន ស៊ីម៉ន នឹង​រៀបចំ​ធ្វើ​អំឡុង​ចុងខែ​វិច្ឆិកា ឬ​ដើមខែ​ធ្នូ ខាងមុខនេះ នៅពេលដែល​រដ្ឋសភា បើក​សម័យប្រជុំ ដើម្បី​ផ្តល់​សេចក្តី​ទុកចិត្ត ដល់​រដ្ឋមន្ត្រី​ដែល​ត្រូវ​កាន់កាប់ ក្រសួង​ទើប​បង្កើត​ថ្មី​។​ ក្នុងនោះ​ឈ្មោះ​របស់លោក ប៉ែន ស៊ីម៉ន ក៏ត្រូវ​បានដាក់​ចូល ក្នុង​កញ្ចប់​ដើម្បី​ឲ្យ​រដ្ឋសភា ផ្តល់​សេចក្តី​ទុក​ចិត្ត​ធ្វើជា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​ផងដែរ ហើយ​នៅពេលនោះ គេ​ដឹងថា​មន្ត្រី​គយ​មួយចំនួន អាចមាន​អ្នក​សើច​និង​អ្នក​យំ ក្រោយពេល​រៀបចំ ជ្រើស​តាំង​មេ​គយ​ថ្មី​។​

 

​បើ​យោងតាម​ព័ត៌មាន មិនទាន់​ផ្លូវការ​មួយ ប៉ុន្តែ​អាចជា​ការពិត គឺ​លោក វ​ង្សី វិសុទ្ធ អាច​នឹងត្រូវ​បានតែងតាំង ជា​អគ្គនាយក​គយ​និង​រដ្ឋាករ ជំនួស​លោក ប៉ែន ស៊ីម៉ន អំឡុង​ដើមខែ​ធ្នូ ឆ្នាំ​២០១៣ នេះ ហើយ​គេ​ដឹងថា លោក វ​ង្សី វិសុទ្ធ គឺជា​មិត្តភក្តិ​ជិតដិត​បំផុត របស់លោក អូន ព័ន្ធមុនីរ័ត្ន ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។ ដោយឡែក លោក កើត សុធា​រ៉ា ដែលជា​មេ​គយ​ចល័ត​នៅ​ទូទាំងប្រទេស ទើប​ឡើង​តំណែង​ថ្មី តាមរយៈ​ការជួយជ្រោមជ្រែង របស់លោក អូន ព័ន្ធមុនីរ័ត្ន ក៏​ជាម​នុស្ស​ជំនិត ឬ​ជា​ពួកម៉ាក​បង្កើត របស់លោក វ​ង្សី វិសុទ្ធ ផងដែរ ហើយ​តាម​រូបភាព​នេះ គេ​អាច​មើលឃើញថា ក្នុង​អង្គការ​ចាត់តាំង​គយ ដែលជា​ស្ថាប័ន​ធំ​បំផុត ក្នុងការ​ប្រមូល​ពន្ធ​ជូន​ជាតិ ត្រូវបាន​រៀបចំឡើង​ក្រោម​ខ្សែ​ទុយោ​តែមួយ នៃ​ការ​ក្តោប​អំណាច​របស់លោក អូន ព័ន្ធមុនីរ័ត្ន ប៉ុន្តែ​ចំពោះ​ប្រសិទ្ធភាព​ការងារ​បែបណា​នោះ គេ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​។​

ដោយឡែក​នៅ​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ  អនុរដ្ឋលេខាធិការ​ម្នាក់ គឺ​លោក ស ថេ​ង ជា​អតីត​មេ​គយ​ចល័ត​ទទួលបាន បុព្វសិទ្ធិ​ផ្តាច់មុខ​ក្នុងការ​ត្រួតពិនិត្យ ចាត់ចែង​លើ​ការងារ ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ដែល​សុទ្ធសឹង​ជា​ខ្សែ​ទុយោ តែមួយ​របស់លោក អូន ព័ន្ធមុនីរ័ត្ន ហើយ​មិនយូរ​ទៀត​ទេ មន្ត្រី​គយ​ថ្នាក់​សាខា ថ្នាក់​ការិយាល័យ ថ្នាក់​នាយកដ្ឋាន​ជាច្រើន នឹងត្រូវ​រៀបចំ​ផ្លាស់ប្តូរ​តំណែង​ថ្មី​។ ការកែទម្រង់​នេះ គ្រាន់តែ​ជា​លេស​ដើម្បី​បោសសម្អាត មន្ត្រី​មួយចំនួន​ដែល​ធ្លាប់មាន​ប្រវត្តិ ពុករលួយ​បំផ្លាញ​ចំណូល​ថវិកាជាតិ ជាមួយ​លោក ប៉ែន ស៊ីម៉ន ឲ្យ​ជ្រះស្រឡះ និង​ដើម្បី​រៀបចំ​ចាត់តាំង​មន្ត្រី ដែលជា​ខ្សែ​ទុយោ របស់លោក អូន ព័ន្ធមុនីរ័ត្ន ឲ្យ​ទៅកាន់​កាប់​តំណែង​ល្អៗ អាច​បង្កើន​ប្រសិទ្ធភាព​ការងារ ឬ​អាច​នាំគ្នា​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​។​

គេ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ថា តើ​ការរៀបចំ​រចនាសម្ព័ន្ធ ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ  ត្រូវ​រៀបចំ​ដោយ​របៀប​ណា ដើម្បី​កុំ​ឲ្យ​មានទំនាស់​ផល​ប្រយោជន៍ រាំងស្ទះ​ដល់​ការប្រមូល​ពន្ធ ព្រោះ​ចាប់តាំងពី​ពេល ដែល​លោក ប៉ែន ស៊ីម៉ន ឡើងមក​ធ្វើជា អគ្គនាយក​គយ​និង​រដ្ឋាករ ចាប់ពី​ឆ្នាំ​១៩៩៩ រហូតមកដល់​ពេលនេះ បាន​បង្កើត​ឲ្យ​មាន​អំពើពុករលួយ ជា​លក្ខណៈ​ប្រព័ន្ធ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សតិអារម្មណ៍​ក្រុម​ឈ្មួញ រកស៊ី​នាំចូល​ទំនិញ​គ្រប់​ប្រភេទ ហើយ​វិធានការ​ចុង​ក្រោយ​ដែល​កំណត់ ឲ្យ​មានការ​បង់ពន្ធ​១០០​ភាគរយ បានធ្វើ​ឲ្យ​ចំណូល​ថវិកាជាតិ​ធ្លាក់ចុះ គួរ​ឲ្យ​ព្រួយបារម្ភ​ព្រោះតែ​ទំនិញ ត្រូវបាន​កកស្ទះ​នៅតាម​ព្រំដែន​។ គេ​មិនទាន់​ដឹងថា វា​អាចមាន​ប្រសិទ្ធភាព​ការងារ ក្នុង​កម្រិតណា​នោះទេ ទន្ទឹម​ពេលដែល​ការកែទម្រង់​ថ្មី​នេះ រចនាសម្ព័ន្ធ​គ្រប់គ្រង​ការងារ តាំង​ពីលើ​ដល់​ក្រោម សុទ្ធសឹងតែ​ជា​បក្ខពួក​របស់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item