Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​បាន​​ជិះ​​ម៉ូតូម៉ាក​វី​វ៉ា​​ពី​​ត្រើយ​​ខាង​កើតមក​​ឈប់​​លើ​​ស្ពានជ្រោយ​ចង្វាហើយ​​ក៏​បាន​​លោត​ទឹក​​​

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​ជិះ​​ម៉ូតូ ម៉ាក​វី​វ៉ា​​ ពី​​ត្រើយ​​ខាង​កើត មក​​ឈប់​​លើ​​ស្ពាន ជ្រោយ​ចង្វា ហើយ​​ក៏​បាន​​លោត​ទឹក​​​ ដើម្បី​​បញ្ចប់​ជីវិត​​បាន​​ដូច​​បំ​ណង មិន​មាន​​អ្នក​ណា​​ជួយ​​បាន​ឡើយ ដោយ​​បន្សល់​ទុក​​តែ​​ម៉ូតូ​​នៅ​លើ​​ស្ពាន បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង ១១​និង​៥០ នាទី​ព្រឹក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​បង្កាន់ដៃ ស្ពាន​ជ្រោយចង្វា​ប៉ែក​ខាងជើង ។

 

​បុរស​ដែលមាន​វិបត្តិ​ដោះស្រាយ​មិន​ចេញ ហើយ​សម្រេចចិត្ត មក​លោតទឹក​សម្លាប់ខ្លួន​នោះ មិន​ត្រូវបាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​នោះទេ គ្រាន់តែ​ដឹងថា គាត់​មាន​អាយុ​ប្រហែល ៣០​ឆ្នាំ​។ សាក្សី​ដែល​ឃើញ​ផ្ទាល់​ភ្នែក បាន​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ ជិះ​ម៉ូតូ​ពី​គល់ស្ពាន​ជ្រោយ​ខាងកើត រហូតមកដល់​ពាក់កណ្ដាល​ស្ពាន ក៏​ទុក​ម៉ូតូ​ចោល​ហើយ​លោត ទៅ​ទិស​ខាងជើង ចូល​ទឹក​ប្រូង​តែម្តង​។

ខណៈដែល​បុរសរងគ្រោះ លោត​ទៅដល់​ក្នុង​ទឹក​ភ្លាម ស្រាប់តែ​លិច​បាត់ទៅ​ក្នុង​ទឹកតែ​ម្តង គ្មាន​អ្នកណា​ជួយ​បានឡើយ បើទោះបីជា​ប៉ូលិស​នាំគ្នា ចេញ​ទូក​ទៅ​ជួយ ក៏​មិនទាន់​ដែរ​។ បុរសរងគ្រោះ បានមក​លោតទឹក​ដោយ​បន្សល់ទុក ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌ ខ្មៅ​មួយគ្រឿង ដែលមាន​ស្លាក​លេខ ភ្នំពេញ 1 AK.8520 នៅលើ​ស្ពាន​ជ្រោយចង្វា​។ ក្រោយពេល​ទទួលដំណឹង​ថា មាន​មនុស្ស​លោតទឹក ប៉ូលិស​គោលដៅ​ទី​៣​យាម​ស្ពាន បាន​ទៅ​កន្លែងកើតហេតុ ហើយ​យក​ម៉ូតូ​ជនរងគ្រោះ មក​រក្សាទុក​រង់ចាំ​បងប្អូន​មក​ទំនាក់ទំនង​៕

Wat 221114


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item