Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ថៅ​កែ​​ផ្ទះ​សំ​ណាក់ចំ​ប៉ា​​មាសត្រូវ​​មេ​ការ​​និង​​បុគ្គ​លិ​កចូល​ទៅ​​ប្លន់​​យក​ប្រាក់អស់​​ចំ​នួន​​៣០០​​ដុល្លារ

​រាជធានី​ភ្នំពេញ ៖ ថៅ​កែ​​ផ្ទះ​សំ​ណាក់ ចំ​ប៉ា​​មាស ត្រូវ​​មេ​ការ​​និង​​បុគ្គ​លិ​ក ចូល​ទៅ​​ប្លន់​​យក​ប្រាក់ អស់​​ចំ​នួន​ ​៣០០​​ដុល្លារ និង​​ទូរ​ស័ព្ទ ៣ គ្រឿង រួម​ទាំង​​ទ្រ​ព្យ​ស​ម្បត្តិ​ជា​ច្រើន​​ទៀត ដែល​​គេ​​មិន​ទាន់​​ដឹង​ ​តម្លៃ​​ច្បាស់​លាស់ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​វេលា​​ម៉ោង ១២​​និង​​១០ នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះសំណាក់​ចំប៉ា​មាស តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ ក្នុងភូមិ​៦ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ មាន​មេការ​និង​បុគ្គលិក យាម​ផ្ទះសំណាក់​ចំនួន ៣​នាក់ បាន​យកលុយ​ចំនួន ១០០​ដុល្លារ ទៅ​ដូរ​យកលុយ​រាយ ដើម្បី​អាប់​ឲ្យ​ភ្ញៀវ ប៉ុន្តែ​ការយកទៅ​ដូរ​នេះ គ្រាន់តែ​ជា​លេស ដើម្បី​ចូល​ប្លន់​ថៅកែ តែប៉ុណ្ណោះ​។ ជនសង្ស័យ​ដែ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ជុំ ភារៈ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជា​មេការ ចំណែក ២​នាក់​ទៀត​ជា​បុគ្គលិក​យាម​ធម្មតា ដែល​រួមគំនិត​ចូលរួម​ប្លន់ ជាមួយ​មេការ​ដែល​បាន​រត់គេចខ្លួន មានឈ្មោះ ឌី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ និង​ឈ្មោះ ធា អាយុ ២៣​ឆ្នាំ ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ជុំ ភារៈ បាន​សារភាពថា ខ្លួន​មានបំណង​ប្លន់​យកលុយ និង​ទ្រព្យសម្បតិ្ត  ពេល​បាន​លុយ​និង​ទូរស័ព្ទ ហើយក៏​ប្រគល់​ទៅ​ឲ្យ​ឈ្មោះ ឌី និង ឈ្មោះ ធា យកចេញ​ទៅមុន ដោយ​ខ្លួន​នៅ​ចង់​រំលោភ​ប្រពន្ធ​ថៅកែ មួយ​ភ្លែត​សិន ព្រោះ​បាន​ចងដៃ​ថៅកែ​ប្រុស ហើយ​បាន​បញ្ជា​ឲ្យ​ប្រពន្ធ របស់​ថៅកែ​ស្រាត​សម្លៀកបំពាក់ ចេញពី​ខ្លួន​ឲ្យ​អស់​ដើម្បី​រំលោភ​។ ប៉ុន្តែ​មិនទាន់បាន​រំលោភ​ផង ត្រូវ​ថៅកែ​ប្រុស​ស្រាយចំណង​រួច ក៏បាន​វាយតប​វិញ និង​បាន​ស្រែក​ផ្អើលឆោឡោ ឮ​ដល់​បុគ្គលិក​ដទៃទៀត និង​សមត្ថកិច្ច​មកជួយ​ដេញ​ព័ទ្ធ ចាប់បាន​ជនសង្ស័យ​ដែលរ​ត់ទៅ​ទាក់ បន្លា​លួស​ខាងក្រៅ​របង​។​

 

​ថៅកែ​ផ្ទះសំណាក់​ចំប៉ា​មាស ដែលជា​ជនរងគ្រោះ​មានឈ្មោះ ទីង គួ​យ អាយុ ៤៤​ឆ្នាំ រងរបួស​បែកក្បាល​ដេរ ៣០​ថ្នេរ  និង​ប្រពន្ធ ឈ្មោះ លី ហ៊ុយ អាយុ ២៦​ឆ្នាំ រងរបួស​រយះ​ក្បាល ប៉ុន្តែ​គាត់​មាន​ផ្ទៃពោះ​បាន​សន្លប់ ត្រូវបាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ដោយសារ​ជន សង្ស័យ​វាយ នឹង​ដងចប​ជីក ។ បើ​យោងតាម​ការបញ្ជាក់ របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា របស់របរ​មិនមែន​បាត់​តែ​លុយ ៣០០​ដុល្លារ និង​ទូរស័ព្ទ ៣​គ្រឿង​នោះទេ គឺ​នៅមាន​ច្រើន​ទៀត តែ​ជនរងគ្រោះ​មិនទាន់​បញ្ជាក់ថា ប៉ុន្មាន​ច្បាស់លាស់​នៅឡើយ​ទេ​៕

Wat 221112


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item