ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ ទាំងក្បាលល្ងាចបានបើករថយន្ដ ក្នុងល្បឿនលឿនជ្រុលទៅបុករះម៉ូតូ ២ គ្រឿងដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ស្រាល ៤ នាក់កាលពីវេលាម៉ោង ៤និង៥៥ នាទីរសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចដើមស្រល់ ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។
រថយន្ដបង្កម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខភ្នំពេញ 2R-0201 អ្នកបើកមិនស្គាល់អត្ដសញ្ញាណ ។ ចំណែកភាគីរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1B-2385 ជិះគ្នា ២នាក់ម្ដាយនិងកូនរងរបួសស្រាល និងមួយគ្រឿងទៀតម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1B-8003 ជិះគ្នា២នាក់ ម្នាក់រងរបួសបាក់ជើងខាងស្ដាំ និងម្នាក់ទៀតរងស្រាល ។ មុនពេលកើតហេតុរថយន្ដបង្ក បើកបរតាមបណ្ដោយផ្លូវបេតុង មួយខ្សែក្នុងល្បឿនលឿន ក៏ជ្រុលបុករះម៉ូតូទាំង ២ គ្រឿងដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ទាំងកំរោលតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment