Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖រាជ​រដ្ឋា​ភិ​បាល​​ក​ម្ពុជាបាន​ស​ម្រេច​​ប្រ​កាស​​ឱ្យ​ប្រើ​​ប្រាស់ក្រ​ដាស​ប្រាក់​​ប្រ​ភេទ២០០០រៀល​​ថ្មីដើ​ម្បី​​ចរា​ចរ​​ក្នុង​ឱ​កាស

​រាជធានី​ភ្នំពេញ ៖ រាជ​រដ្ឋា​ភិ​បាល​​ក​ម្ពុជា បាន​ស​ម្រេច​​ប្រ​កាស​​ឱ្យ​ប្រើ​​ប្រាស់ ក្រ​ដាស​ប្រាក់​​ប្រ​ភេទ ២០០០ រៀល​​ថ្មី ដើ​ម្បី​​ចរា​ចរ​​ក្នុង​ឱ​កាស បុណ្យ​​ឯក​រាជ្យ​​ជាតិ​​ខួប​​ទី ៦០ ឆ្នាំ​ (៩-​១១​-១៩​៥៣ – ៩-​១១-​២០​១៣) ហើយ​​​​ក្នុង​​ថ្ងៃ​​ជា​មួយ​គ្នា​នេះ​ដែរ ​ធនាគារជាតិ​នៃ​កម្ពុជា ក៏​បានចេញ​សេចក្តីប្រកាស អំពី​ការ​ចរាចរ​ក្រដាសប្រាក់ ២០០០​រៀល​ថ្មី ដោយ​បញ្ជាក់​ពី​លក្ខណៈ របស់​ក្រដាសប្រាក់ ២០០០​រៀល​នេះ​ផងដែរ ។​

 

​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​អនុក្រឹត្យ​ស្តីពី​ការ ចេញផ្សាយ​ធនប័ត្រ អនុស្សាវរីយ៍​ប្រភេទ ២០០០​រៀល ដែល​រាជរដ្ឋាភិបាល​បានប្រកាស ជា​ផ្លូវការ​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយបាន​សម្រេច​អនុញ្ញាត ឱ្យចេញ​ផ្សាយ​ធ្វើចរាចរ និង​ប្រើប្រាស់​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ធនប័ត្រ អនុស្សាវរីយ៍​ប្រភេទ ២០០០​រៀល ទន្ទឹមនឹង​បណ្ដា​ប្រភេទ​ក្រដាសប្រាក់ ដែល​ត្រូវ បានចេញ​ផ្សាយ​រួចហើយ ។​

 

​ធនាគារជាតិ​នៃ​កម្ពុជា មាន​ភារកិច្ច​ចេញ​សេចក្តីប្រកាស ដើម្បី​ផ្សព្វផ្សាយ​ពី​លក្ខណៈ​សម្គាល់ នៃ​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ ២០០០​រៀល​នេះ ។ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់​ក្រសួង ស្ថាប័ន និង​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ទទួលបន្ទុក​អនុវត្តន៍​អនុក្រឹត្យ​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ។​

ខាងក្រោម​នេះ គឺជា​លក្ខណៈ​សម្គាល់​មួយចំនួន របស់​ក្រដាសប្រាក់ ២០០០​រៀល​ថ្មី ៖

Wat 081121 Wat 081122


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item