Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗ​នេះ ទាហានជើងទឹក​សហរ​ដ្ឋ​អាមេរិក បានរៀបចំ​ពិធី​លាងបាប​ឲ្យ​នាវាមុជទឹក​នុយក្លេអ៊ែរ USS North Dakota «SSN-784» ប្រភេទ​វាយលុក​ទី​១១​របស់ខ្លួន​ដោយមាន​វត្តមាន​លោកជំទាវ​ឧ​ត្ត​មនា​វី Katie Fowler ជា​នាយ​ទាហានជើងទឹក​ចូលនិវត្តន៍​អាមេរិក វាយ​បំបែក​ស្រា​សំប៉ាញ​មួយ​ដប​ដើម្បី​ស្វាគមន៍​នាវា​ថ្មី​នេះ​ផងដែរ​។​

​មន្ត្រី​ទាហានជើងទឹក​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​នៅក្នុង​ថ្ងៃ​ប្រារព្វ​ពិធី​លាងបាប​ឲ្យ​នាវាមុជទឹក​នុយក្លេអ៊ែរ​ប្រភេទ​វាយលុក​ទី​១១​នោះ​ថា នាវា​ថ្មី​នេះ​នឹង​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ខែ មករា ឆ្នាំ​២០១៤ ខាងមុខ​។​

​នាវាមុជទឹក​នុយក្លេអ៊ែ​រ​ប្រភេទ​វាយលុក​ទី​១១ របស់​សហរដ្ឋអាមេរិក​នេះ មាន​ប្រវែង​១១៥​ម៉ែត្រ មាន​កម្លាំង​ញែក​ទឹក​កម្រិត​៧.៩០០​តោន​។ មាន​ល្បឿន​២៥​ម៉ា​យ​ក្នុង​១​ម៉ោង និង​អាច​មុជ​ទឹកបាន​ក្នុង​ជម្រៅ​២៤០​ម៉ែត្រ​។ លើ​នាវាមុជទឹក​នុយក្លេអ៊ែរ​នេះ មាន​បំពាក់​ដោយ​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ S9G ស្មើនឹង​៤០.០០០​សេះ និង​បំពាក់​ដោយ​កំ​ជ្រួច Tomahawk ព្រមទាំង​អាវុធ​យោធ​ភ័​ណ្ឌ​ដទៃទៀត​ជាច្រើន​។​

​សហរដ្ឋអាមេរិក មាន​គម្រោង​ដំឡើង​នាវាមុជទឹក​នុយក្លេអ៊ែរ​ប្រភេទ​វាយលុក​នេះ​ចំនួន​៣០​គ្រឿង​ទៀត​ដែល​ក្នុង​១​គ្រឿងៗ​មានតម្លៃ​២,៧​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​នាវាមុជទឹក​នុយក្លេអ៊ែ​រ​ប្រភេទ​វាយលុក​ទី​១១​របស់​សហរដ្ឋអាមេរិក​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន General Dynamics Electric Boat និង​ក្រុមហ៊ុន Newport News Shipbuilding៕​

virginia_kienthuc-1

virginia_kienthuc-2

virginia_kienthuc-3

virginia_kienthuc-4

virginia_kienthuc-5

virginia_kienthuc-6


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item