ក្រុងហឺហ្វៃ ៖ នារីស្អាតៗក្នុងឈុតអាវទ្រនាប់ និងខោក្នុងកំប៉ិតឡិត កំពុងសម្ញែងដើមទ្រូង មូលក្លំសដូចសំឡី នៅលើឆាកដែលមានមនុស្សម្នា រាប់សិបនាក់លើកទូរស័ព្ទ និងកាមេរ៉ាថតព្រោងព្រាត។ នេះគឺជាទិដ្ឋភាពក្នុងកម្មវិធីប្រកួត «នារីសុដន់ស្អាតខ្នាតអន្តរជាតិ» លើកទី៣ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងហឺហ្វៃ ភាគខាងកើតខេត្តអានហួយ ប្រទេសចិន។
ថ្វីដ្បិតតែប្រទេសដ៏ធំបំផុត ក្នុងទ្វីបអាស៊ីមួយនេះ នៅរក្សាវប្បធម៌ បែបអភិរក្សក៏ពិតមែន ប៉ុន្តែបែរជាមានបេក្ខនារីរាប់ពាន់នាក់ ដាក់ពាក្យចូលរួមប្រកួត បង្អួតសម្ផស្សសុដន់ របស់ខ្លួនទៅវិញ។ ក្នុងចំណោមនារីដ៏ច្រើននោះ មានតែ ១២នាក់ប៉ុណ្ណោះ ដែលត្រូវបានប្រិយមិត្ត តាមបណ្ដាញអ៊ីនធឺណិត បោះឆ្នោតជ្រើសរើសឲ្យជាប់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីឲ្យពួកនាង មានឱកាសសម្ញែងរបស់ កេរម្ដាយចែកឲ្យនៅលើឆាក យ៉ាងគ្រហើដូច្នេះ។
មុននឹងទទួលបានជោគជ័យ ពួកនាងត្រូវឆ្លងកាត់ ការប្រឡងលើវិញ្ញាសា ៤គឺ បង្ហាញម៉ូដឈុតរាត្រីសមោសរ ឈុតហែលទឹក ឈុតខោអាវក្នុង និងការបង្ហាញទេពកោសល្យ ពិសេសរៀងៗខ្លួន នៅចំពោះមនុស្ស អ្នកទស្សនារាប់ពាន់នាក់។ នារី ៣ នាក់ដែលឈ្នះ ការប្រកួតផ្នែកសុដន់នេះ នឹងទទួលបានមកុដ រង្វាន់ជាទឹកប្រាក់សុទ្ធ ការផ្ដល់នូវសេវាវះកាត់ កែសម្ផស្សដោយឥតគិតថ្លៃ និងដំណើរកម្សាន្ត ទៅកោះជេជូ ឯប្រទេសកូរ៉េ។
យោងតាមអ្នករៀបចំកម្មវិធី នារីសុដន់ស្អាតបំផុត នឹងទទួលបានប្រាក់រង្វាន់ ១៥ ម៉ឺនដុល្លារ ចំណាត់ថ្នាក់លេខ ២ បាន ៨ ម៉ឺនដុល្លារ និងលេខ៣ បាន ៥ ម៉ឺនដុល្លារឯណោះ។ ពួកនាងនឹងទទួលបាន ការវះកាត់កែសម្ផស្ស នៅគ្លីនិកដ៏ល្បីបំផុត ក្នុងក្រុងហឺហ្វៃ ដោយឥតគិតថ្លៃ ហើយសម្រាប់ដំណើរកម្សាន្តវិញ នារីសុដន់ស្អាត ក៏មានសំណាង បានទៅកោះជេជូ តាមរយៈយន្តហោះ ឯកជនពិសេសផងដែរ។
ក្នុងឆ្នាំទី ៣នេះ ការប្រកួតបវរកញ្ញាសុដន់ បានផ្ដោតលើពាក្យស្លោក «អ្នកមានសុខភាពល្អ សម្ផស្សស្អាត និងជំនឿលើខ្លួនឯង»។ កម្មវិធីនេះត្រូវបាន សហការរៀបចំដោយ មន្ទីរពេទ្យឯកទេសវះកាត់ កែសម្ផស្ស នៅក្រុងហឺហ្វៃ និងសហរដ្ឋអាមេរិក និងមូលនិធិបូពណ៌ផ្កាឈូក ដែលធ្វើកិច្ចការលើកកម្ពស់ ការយល់ដឹង ទាក់ទិននឹងជំងឺមហារីកសុដន់។
អ្នករៀបចំកម្មវិធីបានអះអាងថា ការប្រកួតស្វែងរក នារីសុដន់ស្អាតនេះ មិនមែនធ្វើឡើងក្នុងន័យ អាក្រក់នោះទេ។ ផ្ទុយទៅវិញ កម្មវិធីមានគោលបំណង ចង់ឲ្យស្ដ្រីបានស្វែងយល់ និងយកចិត្តទុកដាក់ លើសុខភាពសុដន់ ក៏ដូចជាឲ្យពួកនាងមានជំនឿចិត្ត ក្នុងការលាតត្រដាង ពីស្ថានភាពសុខភាពផ្ទាល់ខ្លួន ដោយឥតខ្មាសអៀនផងដែរ។ អ្នកស្រី ស៊ីង វៃ ប្រធានមូលនិធិ បូពណ៌ផ្កាឈូកបាននិយាយថា ស្ត្រីគួរតែចាប់អារម្មណ៍ ពីបញ្ហាជំងឺមហារីកសុដន់ ព្រោះវាជាផ្នែកមួយ ដែលធ្វើឲ្យរាងកាយស្ត្រី មានភាពទាក់ទាញ៕
Source from: watphnom-news.com























Loading...




Post a Comment