Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ប៉ូ​លី​ស​​ខណ្ឌ​ឫ​ស្សី​កែវផ្នែក​​អន្ត​រា​គមន៍​​ម្នាក់ត្រូវ​បាន​​នគរ​បាល​​ចាប់ឃាត់​ខ្លួន​​បន្ទាប់​ពីបាន​​ប្រ​ព្រឹត្ត​​អំ​ពើ​​អាស​​ប្រទូ​ស្ដ​​កេរ្ដិ៍ភេទ​​ក្មេង​ស្រី​​អា​យុ

​រាជធានី​ភ្នំពេញ ៖ ប៉ូ​លី​ស​​ខណ្ឌ​ឫ​ស្សី​កែវ ផ្នែក​​អន្ត​រា​គមន៍​​ម្នាក់ ត្រូវ​បាន​​នគរ​បាល​​ចាប់ ឃាត់​ខ្លួន​​បន្ទាប់​ពី បាន​​ប្រ​ព្រឹត្ត​​អំ​ពើ​​អាស​​ប្រទូ​ស្ដ​​កេរ្ដិ៍ ភេទ​​ក្មេង​ស្រី​​អា​យុ ៥​ ​ឆ្នាំ​​រហូត​​ដា​ច់​រ​លាត់ ខ​ណៈ​ដែល​​ក្មេង​ស្រី​​កំ​ពុង​​ នៅ​​លេង​​មុខ​​បន្ទប់​​ជួល​​របស់​ខ្លួន ហើយ​​ហៅ​ចូល​ក្នុង​បន្ទប់​បិទទ្វារ​ជិត រួច​ស្រាតខោ​ដោយ​ឲ្យ​ក្មេងស្រី​លេង ប្រដាប់ភេទ រីឯ​ជនសង្ស័យ​យក​ម្រាមដៃ រុក​លេង​ប្រដាប់ភេទ​ក្មេងស្រី រួចហើយ​គេចខ្លួនបាត់ ហើយ​រហូតដល់​វេលា​ម៉ោង ១៧​ល្ងាច​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ជនសង្ស័យ​ក៏ត្រូវ​បាន​ឃាត់ខ្លួន នៅ​ចំណុច​បន្ទប់​ជួល តាមផ្លូវ​រទេះភ្លើង​ក្រុមទី​៦ ភូមិ​-​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

 

​ជនសង្ស័យ​ឈ្មោះ លឹម ចាន់ថុល អាយុ ២៩​ឆ្នាំ ជា​ប៉ូលិស​ខណ្ឌឫស្សីកែវ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឡ​-​ល​-​ណ អាយុ ៥​ឆ្នាំ ស្នាក់នៅ​បន្ទប់​ក្បែរ​គ្នា បាន​ប្រព្រឹត្ត​អំពើ​ប្រទូស្ដ​កេរ្ដិ៍​ភេទ​ក្មេងស្រី​រងគ្រោះ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣​។ មុនពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ​បាន​នៅ​លេង ខាងមុខ​បន្ទប់​ជួល របស់​ជនសង្ស័យ ខណៈដែល​ជនសង្ស័យ​ត្រឡប់​មកពី​ហាត់ ហាត់​បង្ក្រាប​បាតុកម្ម ក៏បាន​ហៅ​ក្មេងស្រី ចូលក្នុង​បន្ទប់​រួច​បិទទ្វារ​ជិត​។​

 

​ពេលនោះ​ជនសង្ស័យ​បាន​ស្រាតខោ ឲ្យ​ក្មេងស្រី​រងគ្រោះ កាន់​លេង​ប្រដាប់ភេទ ឯ​ជនល្មើស​យក​ចង្អុលដៃ រុក​លេង​ប្រដាប់ភេទ​ក្មេងស្រី រហូតដល់​ទីជម្រៅ មានការ​ដាច់​រលាត់​។ ក្រោយ​កើតហេតុ​ម្តាយ បាន​ងូតទឹក​ឲ្យ​កូន ពេលនោះ​នាង​មាន​អាកា​រៈ ឈឺផ្សា​ក្រហាយ ហើយក៏​ខំ​ជជីក​សួរ ទើប​ក្មេងស្រី​រៀបរាប់​ប្រាប់​គ្រប់​រឿង ដែល​បាន​កើតឡើង​។ គ្រូពេទ្យ​បាន​កោសល្យវិច័យ ប្រដាប់ភេទ​ក្មេងស្រី​រងគ្រោះ និង​ធ្វើការ​សាកសួរ​ជនសង្ស័យ តែ​មិនទាន់​ត្រូវ​ដោះស្រាយ​យ៉ាងណា​នោះទេ​។​

ករណីនេះ​មាន​ព័ត៌មាន​លួចខ្សឹប​ប្រាប់ថា គេ​កំពុង​រត់ការ​ដោះលែង ជនសង្ស័យ ព្រោះ​ប៉ូលិស​ពិបាក ក្នុងការ​ចាត់ការ​ក្នុងករណីនេះ ដោយសារតែ​ជនសង្ស័យ ជា​ប៉ូលិស​សាច់​ឯង​។ គេ​កំពុង​តាមដាន​មើលថា តើ​យុត្តិធម៌​មាន​ពិត​ឬ​អត់ សម្រាប់​ជនរងគ្រោះ ដែលមាន​ជីវភាព​ខ្សត់ខ្សោយ ហើយ​ជនសង្ស័យ​ឈ្មោះ លឹម ចាន់ថុល នឹងត្រូវ​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ឬក៏​អត់​៕



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item