ខេត្តកោះកុង ៖ កម្លាំងកងរាជអាវុធហត្ថ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានឃាត់ខ្លួនបុរសម្នាក់ ដែលអះអាងថា ខ្លួនឈ្មោះ ដេវីដ ខី្លម ជាឧត្តមសេនីយ៍ត្រី ធើ្វការនៅក្រសួងការពារជាតិ កាលពីវេលាម៉ោង ១២និង១៥ នាទីថៃ្ងទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះបន្ទាប់ពីលោកផ្កាយមួយរូបនោះ បានចូលខ្លួនមកកាន់ សាលាសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដើម្បីបំភឺ្លលើពាក្យបណឹ្តង របស់ប្រជាពលរដ្ឋមួយគ្រួសារ ដែលបានបឹ្តងមកសាលាសង្កាត់ ពាក់ព័ន្ធនិងរឿងដកបង្គោល និងរំលោភយកដី។
នៅពេលសាកសួរ លោកផ្កាយមួយរូបនោះ ពុំមានអត្តសញ្ញាណសម្គាល់ខ្លួន និងនិយាយម្តងអញ្ចេះ ម្តងអញ្ចុះ ពុំមានភាពច្បាស់លាស់ ទើបកម្លាំងកងរាជអាវុធហត្ថ ដែលចុះទៅឃ្លាំមើល ក៏សម្រេចឃាត់ខ្លូនមកសាកសួរតែម្តង។ លោក នូន វត្ថា មេបញ្ជាការកងរាជអាវុធ ក្រុងខេមរភូមិន្ទ បានបញ្ជាក់ថា ឧត្តមសេនីយ៍ឈ្មោះ ដេវីដ ខី្លម នេះ ត្រូវបានកងរាជអាវុធហត្ថខេត្ត សម្រេចឃាត់ខ្លូន ព្រោះគេជាឧត្តមសេនីយ៍ក្លែងក្លាយ ពុំមានលិខិតស្នាមសម្គាល់ខ្លួន និងឈ្មោះនៅក្នុងបញ្ជី ក្រសួងការពារជាតិទេ ហើយក៏បានរាយការណ៍ជូន លោកព្រះរាជអាជ្ញាអមតុលាការខេត្ត ដើម្បីសុំគោលការណ៍ ចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com























Loading...




Post a Comment