Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​កំ​ពង់​ឆ្នាំង៖ស​មត្ថ​កិច្ច​​បាន​​ចាប់​ខ្លួន​​បុរ​ស៣នាក់ប​ន្ទា​ប់​ពី​​បាន​ធ្វើ​​ស​កម្ម​ភាពចាប់​រំ​លោភ​​បូក​​ទៅ​លើ​​នារី​​​​​ម្នាក់​​​ឈ្មោះ

​ខេត្ត​កំ​ពង់​ឆ្នាំង ៖ ស​មត្ថ​កិច្ច​​បាន​​ចាប់​ខ្លួន​​បុរ​ស ៣ នាក់ ប​ន្ទា​ប់​ពី​​បាន​ធ្វើ​​ស​កម្ម​ភាព ចាប់​រំ​លោភ​​បូក​​ទៅ​លើ​​ នារី​​​​​ម្នាក់​​​ឈ្មោះ ម​.​ច​.​ធ អាយុ ២២ ឆ្នាំ ជា​​ម​នុ​ស្ស​វិកល​ចរិត​​ពី​​កំ​ណើ​ត បាន​ស​ម្រេច​​គ្រប់​ៗ​​គ្នា​ជា​ច្រើន​លើក កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​១៥ នា​ទី​​យប់នៅ​​ចំណុច​តា​ចក់​ស្ថិត​ក្នុងភូមិ​តា​សាំ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​។​

 

​ជនល្មើស​ទាំង ៣ នាក់​នោះ​រួមមាន​១-​ឈ្មោះ អោម ឈី​ន អាយុ ៣៣​ឆ្នាំ ជា​អ្នក​បាន​ចាប់រំលោភ​នារី​រងគ្រោះ​មុនគេ ទី​២-​ឈ្មោះ វ៉ុ​ន សុរ៉ា ហៅ​ង៉ុ​យ អាយុ ២២​ឆ្នាំ ជា​អ្នក​ចាប់រំលោភ​បន្ទាប់ និង​ទី​៣-​ឈ្មោះ រ៉ា វិត អាយុ ២២​ឆ្នាំ​ជា​អ្នករំលោភ​ចុងក្រោយ​គេ​។ មុនពេល​កើតហេតុ​បុរស​ទាំង ៣ នាក់​និង​មិត្ត​ភ័ក្ដិ ក្នុងភូមិ ៣​ទៅ​៤ នាក់​ទៀត បាន​ស៊ីផឹក​ជាមួយគ្នា ពេលនោះ​នារី​រងគ្រោះ ក៏បាន​ចូលមក​ផឹក​មួយ​កែវ ជាមួយ​ពួកគេ រួច​ដើរ​ចេញទៅ​។ បន្ទាប់មក​ឈ្មោះ អោម ឈី​ន បាន​ដើរ​តាម​ហើយ​ចាប់​ដឹក​ដៃ នាង​ចូលទៅ​ព្រៃរបោះ​ក្នុង​ដី​ឡូ​មួយកន្លែង និង​បាន​ចាប់រំលោភ​នាង​បានសម្រេច​។​

 

​ក្រោយមកទៀត​ឈ្មោះ វ៉ុ​ន សុរ៉ា ក៏បាន​ចេញពី​វង់​ផឹក ទៅ​ចាប់រំលោភ​នាង​ជា​លើក​ទី​២ និង​ចុងក្រោយ​គេ​គឺ​ឈ្មោះ រ៉ា វិត ក៏បាន​ចាប់រំលោភ​នាង គឺ​សុទ្ធតែ​បានសម្រេច​ដូចៗ​គ្នា​។ ដោយឡែក​ឈ្មោះ អោម ឈី​ន បាន​ចាប់​អូស​នាង ទៅ​ក្រោម​ដើម​ស្វាយចន្ទី ចម្ងាយ​ប្រមាណ ១០ ម៉ែត្រ​ពី​កន្លែង​ទី​១ ហើយ​ចាប់រំលោភ​នារី​រងគ្រោះ បានសម្រេច​ជា​លើក​ទី​២​ទៀត​។​

 

​ពេល​ត្រូវបាន​ក្រុម​ជនពាល​ចាប់រំលោភ នារី​រងគ្រោះ​បាន​ស្រែក ឲ្យ​គេ​ជួយ​ហើយ​អ្នកជិតខាង ក៏បាន​ដឹងលឺ​ផងដែរ ដោយមាន​បុរស​ម្នាក់ បាន​លួច​ថត​សកម្មភាព របស់​ឈ្មោះ អោម ឈី​ន ក្នុង​រូបភាព​អាក្រាត​ទៀតផង និង​មាន​ស្ត្រី​ម្នាក់​បាន​យក​ខោ ឲ្យ​នារី​រងគ្រោះ​ស្លៀក​វិញ ដើម្បី​បិទបាំង​រាងកាយ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនល្មើស​ទាំង ៣ នាក់​បាន​សារភាពថា ពួកគេ​ពិតជា​បាននាំគ្នា ចាប់រំលោភ​នារី​រងគ្រោះ ជា​មនុស្ស​វិកលចរិត​ពិតមែន​៕

Wat 161124

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item