Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ការប្រើ​វិធី​ម៉ាស្សា​ដោយ​សត្វ​ត្រី និង​សត្វ​អន្ទង់​ជាដើម​បាន​ក្លាយជា​មុខសញ្ញា​ដ៏​ពេញនិយម​សម្រាប់​អ្នកស្វែងរក​សេវាកម្ម​ម៉ាស្សា​នៅ​បរទេស ដើម្បី​ជម្រុះ​កោសិកា​រាងកាយ​ដែល​ចាស់ៗ​ចោល ជាពិសេស​កោសិកា​ស្បែក ប៉ុន្តែ​ការ​ម៉ាស្សា​របៀបនេះ​ក៏​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដែរ​ចំពោះ​ការ​ម៉ាស្សា​ដោយ​ប្រើ​សត្វ​អន្ទង់ ពីព្រោះ​សត្វ​អន្ទង់​តូចៗ​វា​អាច​ត្បុល​រុលចូល​ទៅក្នុង​ប្លោកនោម​តាមផ្លូវ​បង្ហួរ​ទឹកនោម​បាន​។​

តាម​ការចុះផ្សាយ​របស់​គេហទំព័រ​បរទេស​ជាច្រើន​នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ បាន​ឲ្យ​ដឹងថា លោក Zhang Nan អាយុ​៥៦​ឆ្នាំ រស់នៅក្នុង​ខេត្ត Hubei ប្រទេស​ចិន ត្រូវបាន​សត្វ​អន្ទង់​តូចៗ​ជាច្រើន​ក្បាល​រុល​ត្បុល​ចូលទៅ​ដល់​ប្លោកនោម​របស់គាត់​បន្ទាប់​ពី​គាត់​បាន​ម៉ាស្សា​ដោយ​សត្វ​អន្ទង់ ហើយក៏​បណ្តាល​ឲ្យ​គាត់​មាន​អារម្មណ៍​ឈើ​ចាប់​នៅត្រង់​បរិវេណ​ប្លោកនោម និង​បង្ហួរ​ទឹកនោម​។​
​
លោក​វេជ្ជបណ្ឌិត Jin Wang ជា​គ្រូ​ពេទ្យវះកាត់​ផ្ទាល់​បាន​ឲ្យ​ដឹងថា លោក  Zhang Nan បានទទួល​ការវះកាត់​អស់​រយៈពេល​ប្រមាណ​៣​ម៉ោង ដើម្បី​យក​សត្វ​អន្ទង់​តូចៗ​ជាច្រើន​ក្បាល​ចេញពី​ប្លោកនោម​របស់គាត់ ហើយ​សត្វ​អន្ទង់​ទាំងនោះ​ត្រូវបាន​ស្លាប់​ទាំងអស់​។​
​
ក្រុមគ្រូពេទ្យ​វះកាត់​បាន​ធ្វើការ​ពន្យល់ថា ថ្វី​ដ្បិត​បង្ហួរ​ទឹកនោម​របស់​មនុ​ស្សមាន​ទំហំ​តូចចង្អៀត​ក៏ពិតមែន ប៉ុន្តែ​សម្រាប់​សត្វ​អន្ទង់​តូចៗ​ទាំងនោះ​អាច​រុល​ត្បុល​ចូល​បាន​ដោយសារ​ស្បែក​សត្វ​អន្ទង់​មាន​ជាតិ​រំអិល​ច្រើន​។​
​
ដូច្នេះ អ្នក​ចូលចិត្ត​ស្វែងរក​សេវាកម្ម​ម៉ាស្សា​ដោយ​សត្វ​អន្ទង់​ត្រូវធ្វើ​ការប្រុងប្រយ័ត្ន​ផង​ខ្លាចក្រែង​សត្វ​អន្ទង់​ត្បុល​រុលចូល​ប្លោកនោម​នាំ​ឲ្យ​ឈឺ​សាច់​ដោយសារ​ការវះកាត់​យក​សត្វ​អន្ទង់​ចេញ​នោះ​៕​

hands holding young glass eels or elvers. Image shot 2006. Exact date unknown.


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item