Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៣​ លោក​មេធាវី​ ឌឹ​ម​ ចៅ​សេង​ អត្តលេខ​៥២១​ បម្រើ​ការងារ​នៅ​ក្នុង​ក្រុម​មេធាវី​កម្ពុជា​ អន្តរជាតិ​ និង​ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ (​ខេ​ម​បូ​ឌា​)​ បាន​ចេញ​លិខិត​អញ្ជើញ​មួយ​ច្បាប់​ឲ្យ​អតិថិជន​របស់​ខ្លួន​ដែល​ប្រើប្រាស់​វិក្កយបត្រ​អគ្គិសនី​ មាន​ទីតាំង​ប្រើប្រាស់​ចរន្ត​លេខ​៥៨៣០៥-១០​ មក​ធ្វើការ​ដោះស្រាយ​ និង​ទូទាត់​បំណុល​របស់​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ នៅ​ការិយាល័យ​ក្រុម​មេធាវី​កម្ពុជា​ អន្តរជាតិ​ ដោយ​ប្រើ​ពាក្យពេចន៍​ក្នុង​លិខិត​អញ្ជើញ​នោះ​ថា​ "​ជា​កំហិត​"​ ។​

​លុះដល់​ពេលវេលា​កំណត់​ អតិថិជន​របស់​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​ដែល​ទទួល​បានការ​អញ្ជើញ​នោះ​ បាន​ចូលខ្លួន​ទៅ​ដោះស្រាយ​ពិភាក្សា​អំពី​រឿង​បំណុល​របស់​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​ ស្រាប់តែ​លោក​មេធាវី​ ឌឹ​ម​ ចៅ​សេង​ ដែល​ជា​អ្នក​ចេញ​លិខិត​អញ្ជើញ​បាន​ប្រកាស​ថា​ ខ្លួន​ជាប់រវល់​ ដោយ​តម្រូវ​ឲ្យ​អតិថិជន​ចូលខ្លួន​មក​ដោះស្រាយ​សា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​នេះ​ទៅ​វិញ​ ។​

​ភាព​ធ្វើការ​មិន​ទទួលខុសត្រូវ​និង​ខ្ជីខ្ជា​ មិន​គោរព​ពេលវេលា​ និង​មិន​គោរព​ខ្លឹមសារ​នៃ​លិខិត​អញ្ជើញ​របស់​ខ្លួន​របស់​លោក​មេធាវី​ ឌឹ​ម​ ចៅ​សេង​ នេះ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​ថា​ មេធាវី​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​បំផ្លាញ​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​អតិថិជន​ ដោយ​អាង​ខ្លួនឯង​មានឈ្មោះ​ជា​មេធាវី​ ។​

​សូម​បញ្ជាក់​ជូន​ថា​ លោក​ ឌឹ​ម​ ចៅ​សេង​ អាយុ​៣១​ឆ្នាំ​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​នៅ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០០៧​ ដោយ​មាន​អត្តលេខ​៥២១​ ។​ កាល​នៅ​ធ្វើ​ជា​មេធាវី​កម្មសិក្សា​នៅឡើយ​ លោក​មេធាវី​រូប​នេះ​បាន​ធ្វើ​កម្មសិក្សា​ជាមួយ​លោក​មេធាវី​ ជីវ​ សុង​ហាក់​ អត្តលេខ​០០៧​ ជា​គ្រូ​កម្មសិក្សា​ ។​ បច្ចុប្បន្ន​លោក​មេធាវី​ ឌឹ​ម​ ចៅ​សេង​ បម្រើ​ការងារ​នៅ​ក្នុង​ក្រុម​មេធាវី​កម្ពុជា​ អន្តរជាតិ​ ដែល​មាន​លោក​មេធាវី​ ជីវ​ សុង​ហាក់​ អតីត​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​៧​ និង​អាណត្តិ​ទី​៨​ជា​ប្រធាន​ក្រុម​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​បាន​ចោទ​ជា​សំណួរ​ថា​ តើ​ក្រុម​មេធាវី​កម្ពុជា​ អន្តរជាតិ​ មាន​ទម្លាប់​ធ្វើ​ការងារ​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​ និង​មិន​គោរព​ពេលវេលា​បែប​នេះ​ដូច​លោក​មេធាវី​ ឌឹ​ម​ ចៅ​សេង​ ឬ​យ៉ាងណា​ ?​ ៕​

1458813_234976646664846_1717077349_n

 


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item