Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​លោក​ឧត្តមសេនីយ៍​ឯកឧកញ៉ា​ ឈ​ន​ សា​រ៉ា​ណេ​ បាន​ទទួល​រង​ការ​ចោទប្រកាន់​ពី​សំណាក់​ដៃគូ​ធ្លាប់​រកស៊ី​ជាមួយ​គ្នា​ម្នាក់​ថា​ មាន​មហិច្ឆតា​ស៊ីដាច់​ទ្រព្យ​ដាក់បញ្ចាំ​ជា​អចលនវត្ថុ​ និង​គ្រឿងចក្រ​មាន​តម្លៃ​ទឹកប្រាក់​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​រំលោភ​បំពាន​លើ​អំណាច​នៃ​ការ​សម្រេច​របស់​ស្ថាប័ន​តុលាការ​ថែម​ទៀត​ ។​

លោក​ ឡេ​ង​ ចាន់​តារា​ បាន​អះអាង​ថា​ កាលពី​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០១១​ លោក​បាន​ចុះ​កិច្ចសន្យាលក់​-​ទិញ​ប្រភេទ​ឈើ​អារ​នៅ​ខេត្តកំពង់ធំ​ជាមួយ​លោក​ ឈ​ន​ សា​រ៉ា​ណេ​ ប៉ុន្តែ​ការ​អនុវត្ត​កិច្ចសន្យា​នេះ​មិន​មាន​លក្ខណៈ​ពេញលេញ​ទេ​ ទើប​លោក​ ឈ​ន​ សា​រ៉ា​ណេ​ ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ​ ដើម្បី​សុំ​ឲ្យ​តុលាការ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​លើ​អចលនវត្ថុ​ និង​គ្រឿងចក្រ​របស់​លោក​ ។​ ពាក្យបណ្តឹង​របស់​លោក​ ឈ​ន​ សា​រ៉ា​ណេ​ ត្រូវ​បាន​តុលាការ​សម្រេច​លុប​ចោល​កិច្ចសន្យា​នោះ​ ដោយ​តម្រូវ​ឲ្យ​ភាគី​ទាំង​សងខាង​សម្របសម្រួល​គ្នា​ គឺ​ឲ្យ​លោក​សង​ប្រាក់​ទៅ​លោក​ ឈ​ន​ សា​រ៉ា​ណេ​ នូវ​ទឹកប្រាក់​ចំនួន​៤៩៥.០០០​ដុល្លារ​អា​មេ​រិ​ក​ ដោយ​មានការ​កំណត់​ថ្ងៃ​សង​ប្រាក់​ត្រឹមត្រូវ​ រួម​ជាមួយនឹង​ការ​ដាក់​អចលនវត្ថុ​ជា​ដីធ្លី​ និង​គ្រឿងចក្រ​មួយ​ចំនួន​ទៀត​របស់​លោក​មាន​តម្លៃ​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ធានា​បញ្ចាំ​ ។​

​លោក​ ឡេ​ង​ ចាន់​តារា​ ដែល​អះអាង​ថា​ជា​ជន​រង​គ្រោះ​ បាន​រៀបរាប់​ទៀត​ថា​ លុះដល់​ថ្ងៃ​កំណត់​នៃ​ការ​សង​ប្រាក់​ លោក​បាន​យក​ប្រាក់​គ្រប់​ចំនួន​ទៅ​សង​ឲ្យ​លោក​ ឈ​ន​ សា​រ៉ា​ណេ​ តាម​ការ​ព្រមព្រៀង​គ្នា​ បែរជា​លោក​ ឈ​ន​ សា​រ៉ា​ណេ​ ប្រើប្រាស់​សិទ្ធិ​អំណាច​របស់​ខ្លួន​ធ្វើការ​រឹបអូស​គ្រឿងចក្រ​ជា​កម្មសិទ្ធិ​របស់​លោក​ ដឹក​ជញ្ជូន​ពី​ខេត្តកំពង់ធំ​មក​រាជធានី​ភ្នំពេញ​ទាំង​បំពាន​ច្បាប់​ និង​ធ្វើការ​បាញ់ថ្នាំ​ថ្មី​ទៅ​លើ​គ្រឿងចក្រ​របស់​លោក​ដើម្បី​បំភ័ន្ត​ភ្នែក​ ក្នុង​បំណង​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ទៅ​វិញ​ ។​

​ដោយឡែក​ លោក​ឧត្តមសេនីយ៍​ឯកឧកញ៉ា​ ឈ​ន​ សា​រ៉ា​ណេ​ បាន​បំភ្លឺ​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ថា​ ទ្រព្យ​ដែល​លោក​ ឡេ​ង​ ចាន់​តារា​ ដាក់​ធានា​បញ្ចាំ​នឹង​លោក​នោះ​មាន​តម្លៃ​មិន​ស្មើនឹង​ទឹកប្រាក់​ដែល​លោក​ ឡេ​ង​ ចាន់​តារា​ ជំពាក់​ខ្លួន​លោក​ឡើយ​ ហើយ​បើ​ទូទាត់​គ្នា​ទៅ​គឺ​នៅ​សល់​ប្រាក់​ជំពាក់​លោក​ជិត​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត​ឯណោះ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ មជ្ឈដ្ឋាន​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ ម្ចាស់បំណុល​មិន​អាច​ក្លាយជា​កម្មសិទ្ធិ​លើ​ទ្រព្យ​ដាក់បញ្ចាំ​នោះ​ទេ​ ហើយ​ម្ចាស់បំណុល​ក៏​មិន​មាន​សិទ្ធិ​អ្វី​រឹបអូស​ទ្រព្យ​របស់​កូនបំណុល​ដែល​ដាក់បញ្ចាំ​ជា​អត្ត​នោ​ម័ត​នោះ​ដែរ​ ក្រៅ​តែ​ពី​មានការ​សម្រេច​ពី​ស្ថាប័ន​តុលាការ​ប៉ុណ្ណោះ​ ។​

​លោក​ ឈ​ន​ សា​រ៉ា​ណេ​ អាយុ​៤០​ឆ្នាំ​ ត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៥/៤៣៣​ ចុះ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០០៥​ ។​

​លើស​ពី​នេះ​ លោក​ឧកញ៉ា​ ឈ​ន​ សា​រ៉ា​ណេ​ ក្រៅពី​ប្រកប​មុខរបរ​ជា​អ្នកជំនួញ​យ៉ាង​សកម្ម​នោះ​ គឺ​លោក​ឧកញ៉ា​រូប​នេះ​ក៏​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ផង​ដែរ​ ដែល​មាន​អត្តលេខ​០០៤៤៥៤​ និង​មានមុខ​ងារ​ជា​នាយ​រង​សេនាធិការ​បញ្ជាការដ្ឋាន​វិស្វកម្ម​របស់​អគ្គ​បញ្ជាការដ្ឋាន​ ។​ លោក​ឧត្តមសេនីយ៍​ ឈ​ន​ សា​រ៉ា​ណេ​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ "​ផ្កាយ​៣"​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៣/៧៦១​ ចុះ​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៣​ ៕​ Chan-Chanleakhena-King


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item