រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានជាប់ឃុំខ្លួន យ៉ាងអយុត្តិធម៌ រយៈពេលជាងមួយឆ្នាំ អ្នកស្រី យ៉ោម បុប្ផា សកម្មជនការពារសិទ្ធិដីធ្លី នៅតំបន់បឹងកក់ ត្រូវបានដោះលែងពីពន្ធនាគារ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ហើយនៅម៉ោង ៦ ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ដោយមានប្រជាពលរដ្ឋ មន្ត្រីសង្គមស៊ីវិលជាតិ និងអន្តរជាតិបានទៅ ទទួលស្វាគមន៍រាប់សិបនាក់ ព្រមទាំងបានច្រៀងរាំសប្បាយ រីករាយនៅមុខស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញផងដែរ ហើយអ្វីដែលគួរឲ្យ ចាប់អារម្មណ៍បំផុតនោះគឺ អ្នកភូមិបឹងកក់ បានរៀបចំពិធីជប់លៀងតូចមួយ គ្មានម្ហូបអាហារឬគ្រឿង ស៊ីផឹកអ្វីធំដុំនោះទេ។
ក្រោយពីបានចាកចេញ ពីពន្ធនាគារភ្លាម អ្នកស្រី យ៉ោម បុប្ផា បានបង្ហាញអារម្មណ៍ សប្បាយចិត្ត ដែលគាត់ទទួលបាន សេរីភាពឡើងវិញ ប៉ុន្តែអ្នកស្រីថ្លែងដោយក្តីកង្វល់ថា គាត់មិនទាន់ទទួលបាន យុត្តិធម៌ និងសេរីភាព ពេញលេញឡើយទេ ដោយសារតុលាការពុំទាន់ បានទម្លាក់ចោលបទ ចោទប្រកាន់លើរូបគាត់ ជាស្ថាពរនៅឡើយ។ អ្នកស្រី យ៉ោម បុប្ផា បានបញ្ជាក់ថា រឿងដែលអ្នកស្រីបានរួចផុត ពីពន្ធនាគារនៅពេលនេះ គឺដោយសារកម្លាំងសាមគ្គីគ្នា ទាំងប្រជាពលរដ្ឋ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលបានរួមគ្នាធ្វើការតស៊ូមតិ យ៉ាងស្វិតស្វាញ ដើម្បីទាមទាររកយុត្តិធម៌ សម្រាប់គាត់ និងក្រុមគ្រួសារ រហូតទទួលបានជោគជ័យ៕
Source from: watphnom-news.com























Loading...




Post a Comment