ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួន ព្រោះមានវិបត្តិផ្លូវចិត្ត ច្រើនឆ្នាំមកហើយ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅភូមិចម្ការអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ហើយមុនពេលកើតហេតុជនរងគ្រោះបានព្យាយាម សម្លាប់ខ្លួនតាមមធ្យាបាយ ផ្សេងៗច្រើនលើក ច្រើនសាររួចមកហើយ។
បុរសដែលធ្វើអត្តឃាត ឈ្មោះ យ៉ាង ជួន អាយុ៨៣ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ៃ ណៃ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ បានឲ្យដឹងថា ប្តីរបស់ខ្លួនមានជំងឺឫសដូងបាត ជាយូរឆ្នាំមកហើយ តែព្យាបាលមិនជាសោះ ហើយប្តីរបស់គាត់ព្យាយាម សម្លាប់ខ្លួនជាច្រើនសារមកហើយ ដូចជាមុននេះពីរបីថ្ងៃ ប្ដីគាត់បានទិញថ្នាំកណ្ដុរ មកបម្រុងនឹងផឹកសម្លាប់ខ្លួន តែត្រូវបានកូនៗដឹងទាន់ ក៏អង្វរនិងយកថ្នាំ នោះចេញទៅ។
លុះដល់ថ្ងៃទី២២ ខែវិច្ឆិកា នេះ ក្រោយពេលបាយថ្ងៃត្រង់រួច កូនៗនិងខ្លួនជាប្រពន្ធ បាននាំគ្នាចូលដេក តាមទម្លាប់ដូចសព្វដង ពេលភ្ញាក់ឡើងក៏ស្រាប់តែ ឃើញប្តីរបស់គាត់ ចងកសម្លាប់ខ្លួន នៅរោងបាយ ខាងមុខផ្ទះ ស្លាប់បាត់ទៅហើយ។ ជនរងគ្រោះបានយក ខ្សែអង្រឹងប្រវេង ១ ម៉ែត្រកន្លះ ចងកសម្លាប់ខ្លួន នៅលើមេដំបូលរោងបាយ ខាងមុខផ្ទះកម្ពស់ ១ម៉ែត្រ ស្ថិតនីឆ្ងឆយពីផ្ទះ ប្រហែល ៥ ម៉ែត្រ៕
Source from: watphnom-news.com























Loading...




Post a Comment