Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​បាន​​ស្លាប់​​គួរ​​ឲ្យ​​រន្ធត់​​បំ​ផុតដោយ​សារ​​រថ​យន្ត​​ដឹក​​កុង​តឺ​ន័រមួយ​គ្រឿង​​កិន​​បែក​ក្បាល​​ធ្លាយ​​ខួរកាល​ពី​​វេ​លា​​ម៉ោង៦​និង​​១៥នា​ទី​​ព្រឹក

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​ស្លាប់​​គួរ​​ឲ្យ​​រន្ធត់​​បំ​ផុត ដោយ​សារ​​រថ​យន្ត​​ដឹក​​កុង​តឺ​ន័រ មួយ​គ្រឿង​​កិន​​បែក​ក្បាល​​ធ្លាយ​​ខួរ កាល​ពី​​វេ​លា​​ម៉ោង ៦​និង​​១៥ នា​ទី​​ព្រឹក ថ្ងៃ​ទី​​២៤ ខែ​វិច្ឆិ​កា ឆ្នាំ​​២​០​១៣ នៅ​លើ​​កំ​ណាត់​​ផ្លូវ​ជាតិ​​លេខ​​៤ ត្រង់​ចំ​ណុច​​ច​ន្លោះ គី​ឡូ​ម៉ែត្រ​​លេខ ២៦ និង​២៧ ស្ថិតក្នុង​ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​ស្ត្រី​ម្នាក់ទៀត បាន​រងរបួស​ស្រាល ចំណែក​អ្នកបើករថយន្ត បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

ជនរងគ្រោះ​មានឈ្មោះ ភឹម សុ​ហុន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ត្រពាំង​ប្រិ​យ ឃុំ​ព្រះ​ខែ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ​៧០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ ១BP៣៧២៣ ។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ទៅ​ប៉ះ​ជាមួយ​កង់​មួយគ្រឿង  ជិះ​ដោយ​ស្ត្រី​ម្នាក់ ឈ្មោះ នៃ ចាន់ថា អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​ក្រឡឹង​ជុំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល រងរបួស​ស្រាល​។

 

​ក្រោល​ពេល​ប៉ះ​ជាមួយ​កង់រួចហើយនោះ ម៉ូតូ​បាន​ដួល​នៅលើ​ថ្នល់ ហើយ​ជនរងគ្រោះ​បាន​ខ្ទាត ចូល​ក្រោម​កង់​រថយន្ត​កុងតឺន័រ បណ្តាល​ឲ្យ​កិន​បែកក្បាល​ធ្លាយ​ខួរ ប្រកាច់​ស្លាប់​ភ្លាមៗ មើលទៅ​គួរ​ឲ្យ អាណោចអាធ័ម​បំផុត​។ ចំណែក​រថយន្ត ដឹក​កុងតឺន័រ ម៉ាក​អាំងទែ​ណា​ស្យូ​ណា​ល់ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣A១៦៤៥ ក្រោយ​កើតហេតុ អ្នកបើកបរ​បាន​រត់ គេចខ្លួន​បាត់ស្រមោល​៕

Wat 2411 Wat 24111


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item