រាជធានីភ្នំពេញ ៖ សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ ដែលស្លៀកពាក់ ឯកសណ្ឋានជាអង្គរក្ស បន្ទាប់ពីបានប្រើអំពើហិង្សា ទះកំភ្លៀង ចាប់បោចសក់ និងយកកាំភ្លើង ភ្ជង់ទៅលើស្ត្រីខារ៉ាអូខេ ជាអតីតប្រពន្ធ និងមិត្តរួមការងាររបស់នាងចំនួន ២ នាក់ផ្សេងទៀត ដែលជាស្ត្រីបម្រើការងារនៅហាងខារ៉ាអូខេ១៦៨ ស្ថិតនៅក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ កាលវេលាម៉ោង ៣និង២០ នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ កន ផល្លី អាយុ ៤៥ ឆ្នាំរស់នៅក្នុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយស្ត្រីរងគ្រោះ ជាអតីតប្រពន្ធ មានឈ្មោះ ឈ្មោះ ឆាយ ស្រីដា អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានមុខរបរជា អ្នកម្រើ នៅហាងខារ៉ាអូខេ១៦៨ ។ ចំណែកនារី ២នាក់ទៀតមានឈ្មោះ សំ មុយហៀង អាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិ ដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ជានារីបម្រើ នៅហាងខារ៉ាអូខេ១៦៨ និងស្ត្រីម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ។
ជនសង្ស័យឈ្មោះ កន ផល្លី ជាប់ចោទពីបទប្រើប្រាស់អាវុធខុសច្បាប់ និងប្រព្រឹត្តអំពើហិង្សា ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី។ មុនពេលកើតហេតុ នារីរងគ្រោះ ឆាយ ស្រីដា និងមិរ្តរួមការងារ ២នាក់ទៀត បានចេញពីធ្វើការនៅខារ៉ាអូខេ ១៦៨ ក៏នាំគ្នាទៅហូបស៊ុប នៅហាងមួយកន្លែង នៅម្តុំក្បាលថ្នល់ ស្រាប់តែលេចមុខឈ្មោះ កន ផល្លី មកចាប់ដៃ និងបោចសក់នាងពីក្រោយ ពេលនោះ មិត្តភក្តិបានមកជួយ ក៏ត្រូវឈ្មោះ កន ផល្លី ដកកាំភ្លើងមកភ្ជង់ ហើយនាំគ្នារត់មកហាងវិញ ទូរស័ព្ទទៅប្តឹង អាវុធហត្ថឲ្យជួយអន្តរាគមន៍តែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment