ខេត្ដកណ្ដាល ៖ ស្ដ្រីម្នាក់ពេលកំពុងដើរឆ្លងផ្លូវ ត្រូវសិស្សវិទ្យាល័យស្អាង បើកម៉ូតូបុកបណ្ដាលឱ្យ ដួលបោកលើផ្លូវស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ១៨និង១០ នាទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចន្លោះគីឡូម៉ែត្រលេខ ១៦-១៧ ១៦-១៧ លើកំណាត់ផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល ។
ស្ដ្រីរងគ្រោះមានឈ្មោះ វិត ខាត់ អាយុ ៤៩ ឆ្នាំ ជាកសិករ មានទីលំនៅ ក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ។ ជនបង្កជាសិស្សវិទ្យាល័យស្អាង ឈ្មោះ ខ្នា សិលា ភេទប្រុស អាយុ ១៨ ឆ្នាំ បានរងរបួសបែកក្បាល មានទីលំនៅក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង បើកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១N-០១៩៧ ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ។
មុនពេលកើតហេតុ ជនបង្កជាយុវសិស្ស បានស្ពាយកាបូប ហើយជិះម៉ូតូម៉ាក ហុងដាសេ១២៥ យ៉ាងលឿនតាមបណ្ដោយ ផ្លូវជាតិលេខ២១B ក្នុងទិសដៅពីត្បូងទៅជើង បានជ្រុលចង្កូតទៅ បុកស្ដ្រីរងគ្រោះដែលកំពុងដើរឆ្លងផ្លូវ បណ្ដាលឱ្យដួលបោកក្បាល ទៅលើផ្លូវជាតិស្លាប់ ចោលកូន ៦ នាក់ភ្លាមៗមួយរំពេច។ ចំណែកឯម៉ូតូនិង អ្នកបើកបរក៏បានដួលបោក ទៅលើផ្លូវជាតិបណ្ដាលឱ្យបែកក្បាល រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment